
កិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកាសម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០នៅខេត្តរតនគីរី
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកា ដើម្បីចូលរួមអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខលោកយាយគឹម លី អាយុ៩០ឆ្នាំ មានជំងឺពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា
នាថ្ងៃព្រហស្បតិ៍ ទី២១ ខែ ឧសភា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ គឹម លី អាយុ៩០ឆ្នាំ មានជំងឺ ពិការជើងទាំងសងខាងរស់នៅតែម្នាក់ឯងដោយបានការជួយផ្តល់អាហារពីបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ។នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើនទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកឆែប ខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសងហកែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តមមាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាប្រគល់អាវ PPE ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ
កក្រក ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសណេះសំណាល និងប្រគល់អាវ PPE ចំនួន ២០០ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងអាវ PPE ចំនួន ១០០ ជូនមណ្ឌលសុខភាពចាក់អង្រែ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការកោតសរសើរ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខសមាគមតន្ត្រីសំនៀងជនពិការនៅខណ្ឌព្រែកព្នៅ
នៅថ្ងៃពុធ ទី ២០ ខែឧសភា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៣ (គិតចាប់តាំងពីឆ្នាំ២០១៤រៀងមក) ដល់ជនពិការចំនួន ១០២គ្រួសារ និងបុគ្គលិកចំនួន ១៥នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងពីការផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក (ច្រើនទៀត…)

យុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកចិត្របុរី
នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមជំនួយឧបត្ថម្ភជាថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន៩១នាក់ ស្រី៦៥នាក់ សរុបចំនួន៥៨ខ្នងផ្ទះ នៅក្នុងភូមិមានជ័យ និងភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ក្នុងការចុះអប់រំផ្សព្វផ្សាយនេះមន្រ្តីសាខាបានចែកសាប៊ូ អាល់កុលហ្សែល បិទPoster ប្រើប្រាស់ (ច្រើនទៀត…)

សមាជិកដែលមានជំងឺប្រចាំកាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក សោម ចន្ត្រា នាយករងសាខា និងជាលេខាធិការមូលនិធិសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់មូលនិធិទៅជួយឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាពចំនួន១គ្រួសារ នៅខណ្ឌមានជ័យ និងសមាជិក សមាជិកាមានជំងឺចំនួន២នាក់ រស់នៅខណ្ឌច្បារអំពៅ រួមមាន៖ ទី១- ក្រុមគ្រួសារសពលោក សៀង សាយន្ត័ ជួយឧបត្ថម្ភថវិកាចំនួន១លានរៀល រស់នៅសង្កាត់ចាក់អង្រែក្រោម។ (ច្រើនទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការរាតត្បាតជំងឺកូវីដ ១៩ នៅស្រុក កំពង់រោទិ៍
នៅថ្ងៃអង្គារ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ លោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាស្រុកកំពង់រោទិ៍ និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ បិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន ២៦១ នាក់ ស្រី ១៦១ នាក់ស្មើនឹង ៩៣ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិញរ និងភូមិត្រពាំងត្រាវ (ច្រើនទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ នៅស្រុក ស៊ីធរកណ្តាល
នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិគោករកា និងភូមិបឹងជ័រ ក្នុងឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល បានចំនួន ៣០ខ្នងផ្ទះ ស្មើនឹង ៣០គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៥នាក់ ស្រី ៧៨នាក់ ក្រោមការឧបត្ថម្ភថវិកា (ច្រើនទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះស្រុកកំពង់ត្រាចទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
នាព្រឹកថ្ងៃចន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០ គ្រួសារ ក្នុងនោះមកពីស្រុកកំពង់ត្រាច ៥០គ្រួសារ និងស្រុកដងទង់ ៥០គ្រួសារ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)