• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២០ លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់តាំងឱ្យមន្ត្រី ក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាក្រុងបាវិត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ។ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងឃុំអមលាំងបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤១គ្រួសារ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានកិត្តិយសសាខា ដែលជានិច្ចកាលសម្ដេច (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះពិនិត្យ និងវាយតម្លៃស្ថានភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះបំផុត

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តព្រៃវែង បានចាត់ឲ្យលោកស្រី អ៊ុក មាស សូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាក្រុង ស្រុកទាំង១៣ ចុះពិនិត្យស្ថានភាពការរស់នៅរបស់គ្រួសារដែលនឹងត្រូវទទួលបានផ្ទះ/បង្គន់អនាម័យ ពីសាខាខេត្តនៅក្នុងផែនការឆ្នាំ ២០២១ ជូនដល់គ្រួសារ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៏ និងជំងឺអេដស៏ និងគ្រួសារក្រក្រី ដើម្បីឲ្យមានជីវភាពកាន់តែប្រសើរ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់៣១ ខែសីហា ឆ្នាំ២០២០។ឆ្លៀតក្នុងឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តរាជបូណ៌ក្រុងសៀមរាប

នៅថ្ងៃអាទិត្យ​ ទី​៣០​ ខែសីហា​ ឆ្នាំ២០២០នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ បាន       អញ្ជើញនាំយកទេយ្យវត្ថុ​ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌​ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ទេយ្យវត្ថុ​ ដែលប្រគេនវត្តរួមមាន​​ អង្ករ​ ១០០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ១០០កំប៉ុង​ ទឹកបរិសុទ្ធ​ ៥កេស​ សាប៊ូដុំ​ ១កេស​ និងបច្ច័យ​ ២លានរៀល។ ប្រគេនព្រះចៅអធិការ​ សាដក​ ១​ និងបច្ច័យ​ ៥០ម៉ឺនរៀល៕ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំ កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន សរុបចំនួន ២៩នាក់ ស្រី ១៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រុករលាប្អៀរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំគោកបន្ទាយ

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាស្រុកស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងរំលែកទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងសម្ភារៈ អស់ទាំងស្រុក ចំនួន ០១គ្រួសារ ប្ដីឈ្មោះ ម៉ិល ហឿន អាយុ ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សៀម ផល្លា អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខាស្រុករលាប្អៀរ ក៏បានពាំនាំការ​សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២០នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភថវិកា​ចំនួន​ ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)​​ ដល់មន្ទីរពេទ្យ​កុមារអង្គរ​ ខេត្តសៀមរាប​ ក្នុងឱកាសដែល​មន្ទីរពេទ្យនេះ​ ប្រារព្ធកម្មវិធី​បុណ្យផ្កាប្រាក់មហាសាមគ្គី​ ឆ្នាំទី​៧​ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល​ និងថែទាំសុខភាព​កុមារ-ទារក​ប្រមាណ​ជាង​ ៥០០នាក់​ ក្នុង​មួយថ្ងៃ​ដោយឥតគិតថ្លៃ។​ក្នុងឱកាសសំណេះសំណាលនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ក្នុងក្រុងកំពត

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ០៩នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៤នាក់ សរុបចំនួន ២៣នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំនុចផ្លូវកែងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកសន្ទុក

នៅថ្ងៃសៅរ៍ ទី​ ២៩​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយសម្រាលការលំបាករួមមាន​ ស្បៀង​ សម្ភារ​ និងថវិកាចំនួន​ ១០លានរៀល​ ផ្តល់ជូនគ្រួសារ​ស្ត្រីឈ្មោះ​ តឹប​ ទុំ​ និងកូនស្រី​ រស់នៅភូមិសំណាក​ ឃុំកកោះ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ដែលធ្លាក់ខ្លួនពិការជើងដែលត្រូវកាត់ចេញសល់ត្រឹមជង្គង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលធ្វើដំណើរទៅជួយការងារប្តីដែលជាកម្មករដាប់ថ្ម​ នៅស្រុករវៀង​ ខេត្តព្រះវិហារ​។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យបរិស្ថានជុំវិញផ្ទះ ការបង្ការជំងឺនានានៅក្រុងសែនមនោរម្យ

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ ការបង្ការជំងឺគ្រុនចាញ់-គ្រុនឈាម និងគ្រុនឈីក (CHIK) ជូនដល់ប្រជាពលរដ្ឋចំនួន ១៤២នាក់ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។​ការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ​ដោយមានការចូលរួមពី ក្រុមប្រតិបត្តិសាខា​កាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី ភូមិ អនុភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើននាក់ (ច្រើន​ទៀត…)