• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការ យកចិត្តទុកដាក់ខ្ពស់  និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា  បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ឧគ្ឃាសនាសព្ទ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ សំពុង និងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ  ដែលគម្រោងនេះ មានឈ្មោះ ថាគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែលសាខាបានទទួល (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប

នាថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ ដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមចុះផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅតាមទីប្រជុំជន និងតាមផ្ទះប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នៃនៅភូមិកន្រ្តក និងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយតាមទីតាំងដែលបានគ្រោងទុកមាន ដូចជាតាមផ្ទះប្រជាពលរដ្ឋ តាមផ្សារ តាមទីកន្លែងរស់នៅប្រមូលផ្ដុំ ដូចជាវត្តអារាម វិហារគ្រឹស្តស្មាស់ (ច្រើន​ទៀត…)

នៅថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២០ នេះក្រុម ការងារសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ជាមួយមន្រ្តីអនុសាខាស្រុកគូលែន បានចុះអប់រំផ្សព្វផ្សាយពីការត្រៀមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ-១៩ និងគ្រុនឈាម គ្រុនចាញ់ និងអនាម័យទឹកស្អាតក្នុងគ្រោះអាសន្ន នៅភូមិកក់កន្ថង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់បានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ១៥កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្រ្តីសាខា អញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៧០គ្រួសារ នៅក្នុងបរិវេណវត្តថ្លុកដង្កោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកជ័យសែន ខេត្តព្រះវិហារបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃ​ទី២ ខែកញ្ញា​ ឆ្នាំ២០២០ នេះ លោក រស់ ហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារ នៅភូមិច្រាច់ ឃុំ​ច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ នៅក្នុងឱកាសនោះដែរលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិត គូរពីសុខទុក្ខរបស់បងប្អូនជានិច្ច (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅឃុំដាក់ដាំ ខេត្តរតនគីរីបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី២​ខែកញ្ញា​ ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោកតា ក្រូយ អ្វែក អាយុ ៨៧ឆ្នាំ ជនជាតិដើមភាគតិច​ព្នង ជាជនចាស់ជរាគ្មានទីពឹង គ ថ្លង់ និងទីទ័លក្រ​ខ្លាំង រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខនិងក្ដីនឹករលឹក (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃ អង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបាន ចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន១៩៦នាក់ ស្រី១៣៤នាក់ នៅក្នុងភូមិទក់ និងភូមិត្រពាំងព្រីង ឃុំក្រយា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងនេះមានឈ្មោះថាគម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅស្រុកឆ្លូង ខេត្តក្រចេះ

នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខានិងអ្នកស្ម័គ្រចិត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ១១៣នាក់ស្រី ៨៩នាក់ នៅក្នុង ភូមិព្រែកចំឡាក់ និងភូមិកញ្ជរ ឃុំកញ្ជរស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងការចុះផ្សព្វផ្សាយនេះមន្រ្តីសាខាបានចែកសាប៊ូ អាល់កុល បិទPoster ប្រើប្រាស់បដាផ្ទាំងធំសម្រាប់អប់រំ ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០២០​ សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិសរុបចំនួន ១១នាក់ បានចុះអប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​នៅភូមិចំនួន​២ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ចំពោះសកម្មភាពអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​បំពងសម្លេង ១គ្រឿង ដោយចាក់​ផ្សាយ​សារ​ណែនាំ​ស្តីពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅឃុំបាក់ខ្លង

នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាបានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង មណ្ឌលសុខភាព ស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ (ច្រើន​ទៀត…)