• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោក ទៀង សុគន្ធ ដែលបានដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង នៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោក ទៀង សុគន្ធ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង បណ្តាលឲ្យមានការប្រេះឆ្អឹងយ៉ាងធ្ងន់ធ្ងរ និងទើបចេញពីមន្ទីរពេទ្យបន្តការព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដើនមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាបានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក​ ៖​ នៅរសៀលថ្ងៃសុក្រ​ ៧រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៩​ ខែតុលា​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ ព្រមទាំងនាំយកទេយ្យវត្ថុ​ និងបច្ច័យ​ ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)​ ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ សម្រាប់ជួយសម្រាលការលំបាករបស់ព្រះសង្ឃ​

(ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាចចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងឃុំប្រាសាទភ្នំខ្យង

សាខាកក្រកខេត្តកំពត ៖ នាថ្ងៃសុក្រ ០៧រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ដឹកនាំដោយ លោក អូន ខន ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៣គ្រួសារ រស់នៅក្នុងឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។

លោកប្រធានកិត្តិយស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី

កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។

៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។

៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ។

អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ សម្ភារផ្ទះបាយ១ឈុត និង

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” នៅស្រុកស្ទោងខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨  ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍  អំពីគម្រោង  ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ”  ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC)  ស្ថិតនៅក្នុងភូមិត្រាចជ្រុំ  ឃុំសំព្រោច  ស្រុកស្ទោង   ខេត្តកំពង់ធំ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើន​ទៀត…)

យុវជនពិកាសស្វិដៃជើងនៅស្រុករតនមណ្ឌលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី ៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករតនមណ្ឌលបានចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ ជូនយុវជនឈ្មោះ អោក បូរ៉ា  អាយុ១៧ឆ្នាំ ដែលពិការស្វិតដៃជើងទាំងសងខាងពីកំណើត ស្ថិតនៅភូមិតាគក់ ឃុំត្រែង ស្រុរតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ លោក ឡេង ចាន់ថន បានពាំនាំប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន អោក បូរ៉ា  ត្រូវមានស្មារតីរឹងមាំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទទួលទេយ្យទានសប្បុរសធម៌ ពីព្រះសង្ឃវត្តសិរីសន្ធវង្ស

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្តសាខា បានរៀបចំពិធីសំណះសំណាល នឹងទទួលទេយ្យទានសប្បុរសធម៌រួមមានៈ ចានស្រាក់ចំនួន២៥ កំសៀវ៨ ចានដែក១៧ កាធុនជ័រ១៤ បំពង់ទឹកក្តៅ៣ ធុងទឹកកក៧ ប៉ាន់តែ១៨ ឆ្នាំងតូច៥ ទឹកត្រីទឹកស៊ីអ៊ីវ៧យួរ មី៣កេស និងទឹកសុទ្ធ៣កេស  ពីសំណាក់ព្រះគ្រូ វ៉ាន់ ដាល័ក្ខ តំណាងព្រះគ្រូ ឡុង ស៊ីនឿន (ច្រើន​ទៀត…)

វគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបើកវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងវគ្គតម្រង់ទិសនេះ សិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិក (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនយុវជនឈ្មោះ លី សុថេត ដែលមានជំងឺជើងឡើងធំខុសពីធម្មតា

កក្រក​ ៖ បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាព (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ អង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ ស្ពានគ្រង និងភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចុះសួរសុខទុក្ខ ប្រជាជនងាយរងគ្រោះមកពីក្រុងកំពត

នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ នេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ ក្នុងនោះមកពីក្រុងកំពតចំនួន៤០គ្រួសារ និងស្រុកទឹកឈូចំនួន១៥គ្រួសារ ។ ក្រោមអធិបតីភាពលោកជំទាវលាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា (ច្រើន​ទៀត…)