• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត ក្នុងសង្កាត់ចាក់អង្រែក្រោម

នាថ្ងៃសៅរ៍ ទី​ ០៤​ ខែ​ មេសា ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការ​អនុសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​​​ទៅផ្តល់ជូនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានជីវភាពខ្វះខាត​ សរុបចំនួន២០គ្រួសារ រស់នៅភូមិចំនួន៨ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ។មានប្រសាសន៍ទៅកាន់លោកតា​លោកយាយ​ បងប្អូននាឱកាសនេះ លោក ឌី រត្ន័ខេមារុណ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រគល់សម្ភារៈនិងថវិកាអនុសាខាស្រុកចិត្របុរី ដើម្បីចុះសួរសុខទុក្ខដល់គ្រួសារងាយរងគ្រោះបំផុត

នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១៤០គ្រួសារ ក្នុងឃុំទាំង១០ ក្នុងស្រុកចិត្របុរី ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា

នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាពនិងជានាយិកាអគារផ្កាម្លិះចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានចំនួន២០​ ក្នុងភូមិ៥ និងភូមិបុរីកីទ្បាសង្កាត់វាលវង់ ​ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមកុំមានការព្រួយបារម្ភ ត្រូវគិតគូរជានិច្ចពីសុខភាពអនាម័យ​ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ

នៅព្រឹកថ្ងៃសុក្រ ទី ៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានចាត់ឱ្យឯកឧត្តម វង វ៉ាន់នី នាយកប្រតិបត្តិសាខា ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបស្មើនឹង ៧០ខ្នងផ្ទះ ដោយមានការបែងចែកជា ៣ក្រុម ចុះតាមផ្ទះ និងទីសាធារណៈ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្សព្វផ្សាយ និងពង្រឹងអនុវត្តសេចក្តីណែនាំវិធានការបង្ការជម្ងឺកូវីដ១៩

នាព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានជួបសំណេះ សំណាល និងផ្សព្វផ្សាយពីទស្សនៈវិស័យយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជាឆ្នាំ២០៣០ និងពង្រឹងអនុវត្តសេចក្តីណែនាំវិធានការ បង្ការជម្ងឺកូវីដ១៩ដល់អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទូទាំងស្រុករុក្ខគីរី ដើម្បីចូលរួមផ្សព្វផ្សាយអំពីវិធាន ការ ណ៍បង្ការ និងកាត់បន្ថយហានិ ភ័យ នៃជំងឺឆ្លងបង្កដោយកូរ៉ូណាវីរុសថ្មី COVID-19 ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសបងប្អូនដែលទើបមកពីក្រៅប្រទេស។ (ច្រើន​ទៀត…)

ព្រះចៅអធិការវត្តគិរីធម្មរាជ ប្រគល់ទេយ្យទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃសុក្រ ទី ០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ ដែលទេយ្យទានសប្បុរសធម៌នេះ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាឱកាសនេះ ក្នុងគោលបំណងជួយដល់ជនងាយរងគ្រោះ ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត គិរីធម្មរាជ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ (ច្រើន​ទៀត…)

ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលឧបត្ថម្ភថវិកា ជូន ដល់កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី​ ២​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ បណ្ឌិត​ អ៊ិន​ ចាន់នី​ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា​ ភីអិលស៊ី​ ដែលបានឧបត្ថម្ភថវិកាចំនួន​ ៨០០លានរៀល​ ដើម្បីចូលរួមអបអរសាទរ​ខួបទី​ ១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧ​សភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំ​ ស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។កាកបាទក្រហមកម្ពុជា​ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ​ ដើម្បីបម្រើសកម្មភាព

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

​នៅថ្ងៃ ពុធ​ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា​ ឆ្នាំ ២០២០នេះ ឯកឧត្ដម​ ម៉ុម​ សារឿន​ ប្រធាន​គណ:កម្មាធិការ​ និងក្រុមការងារ បាននាំ​យក​ជា​​អាល់កុល​សាប៊ូ​Protexព្រមទាំង​សម្ភារៈ​សម្រាប់​យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិ ភ័យពីការឆ្លងជំងឺកូវីដ-១៩ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ ផ្តល់​ជូន​តាម​រយៈ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ជូនក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​បន្ទប់​ដាក់​នៅ​ដាច់​ដោយ​ឡែក​ ក្រុម​អប់រំ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សុខាភិបាល​ ព្រមទាំង​​មណ្ឌលសុខភាពទាំង​១៤កន្លែង​ ក្នុងខេត្តស្ទឹង​ត្រែង​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលអំណោយជាម៉ាស់ ពីក្រុមហ៊ុនហូដូ គ្រុប (HOdo Group)

នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន ១លានម៉ាស់ ពីក្រុមហ៊ុន ហូដូ គ្រុប (HOdo Group) របស់សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក វូ គ័រឈាន (Wu Guoquan) ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបង ចុះសួរសុខទុកប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅ ឃុំភ្នំសំពៅ ស្រុកបាណន់

ថ្ងៃពុធ ទី១ ខែមេ សា ឆ្នាំ២០២០ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំឯកឧត្តមបណ្ឌិត ប៊ុត គឹម ស៊ាន ប្រធាន គណៈកម្មាធិការសាខា និងក្រុមការងារបានអញ្ចើញ ចុះសួរសុខទុក្ខនិងសំណេះសំណាលព្រមទាំងនាំយក អំណោមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១៧គ្រួសារក្នុងនោះរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៧គ្រួសាមកពីឃុំចំនួន២គឺឃុំបាយដំរាំចំនួន ៣គ្រួសារ ឃុំចែងមានជ័យចំនួន៤គ្រួសារ និងប្រជាពលដែលមានជីវភាពក្រក្រីខ្លាំងចាស់ជរាចំនួន១០គ្រួសាររស់នៅភូមិសំណាញ់ ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ ដំបង ។ (ច្រើន​ទៀត…)