• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅឃុំដំរីស្លាប់ក្នុងស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ ឧគ្ឃាសនាសព្ទ ស្តី ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល គម្រោង នេះ មាន ឈ្មោះ ថា គម្រោងត្រៀម បង្ការ និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែល សាខាបានទទួលការឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ឬ ហៅ កាត់ ថា (IFRC)។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅសង្កាត់កំពង់សំណាញ់ទទួលអំណោយមនុស្សធម៌

ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ១ គ្រួសារ សមាជិក ៥នាក់ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះ (ច្រើន​ទៀត…)

កម្មវីធីអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ១៩នៅស្រុកពោធិ៍រៀង

នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទភ្ទាំងរូបភាពពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩  នៅភូមិចំនួន ២ ក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង បានចំនួន៣០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ១៣៦នាក់ ស្រី ៦២នាក់ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបន្តនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុករមាសហែក

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃច័ន្ទ ២ កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរាគ្មានទីពឹង ៨ គ្រួសារ ជនពិការ ៨ នាក់  កុមារកំព្រា ១ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ២៤ គ្រួសារ)ក្នុងស្រុករមាសហែក មកពី ឃុំជ្រៃធំ ២២ គ្រួសារ និងឃុំមុខដា ២០ គ្រួសារ សរុប ៤២ គ្រួសារ ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារអគ្គិភ័យ នៅភូមិសំរោងស្រុកមង្គលបូរី ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកអំណោយជាសម្ភារៈ ថវិកា សួរសុខទុក្ខ រំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ០៦គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កាលយប់រំលងអាធ្រាតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០  ។ ជាការចូលរួមរំលែកដោះស្រាយចំពោះមុខជូនដល់ក្រុមគ្រួសាររងគ្រោះ ក្នុង១គ្រួសារៗទទួលបាន សម្ភារៈ គ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត  ៣០ម៉ឺនរៀល ។ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៣គ្រួសារ ក្នុងនោះធ្ងន់ ២គ្រួសារ ស្ថិតនៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ.អោ វណ្ណថេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នៅអនុវិទ្យាល័យហ៊ុនសែន ខ្សែត្រ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ជនងាយរងគ្រោះ (ចាស់ជរា ១៧ គ្រួសារ ជនពិការ ៤ នាក់ គ្រួសារកុមារកំព្រា ១ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយ ១០ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៣៩គ្រួសារ) សរុប ៧២ គ្រួសារ មកពី ៣ ឃុំក្នុងស្រុកកំពង់រោទិ៍ គឺឃុំ សំឡី ឃុំខ្សែត្រ និងឃុំត្នោត ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន (ច្រើន​ទៀត…)

អ្នករស់នៅទីលានចាក់សម្រាមទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី​២០​ ខែ​មិថុនា ឆ្នាំ​២០២០នេះ​​​ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ ឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ បានចុះសំណេះសំណាលសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់​អ្នករើសអេតចាយ​ កម្មករ កម្មការិនី ដែលបាននឹងកំពុងបម្រើការងារនៅទីលានចាក់សំរាមដង្កោ សរុបចំនួន៣៩៤គ្រួសារ ។ឯកឧត្តម ឃួង​ ស្រេង​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

នាថ្ងៃសុក្រ​ ទី​១៩​ ខែ​មិថុនា ឆ្នាំ​២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ ដែលមាន​ លោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ រស់នៅភូមិបាយាប​ និងភូមិឧកញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ។ ដែលយុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម​ (ICRC)​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកា អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការ ពីលោក លុក ផុស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ។ ក្នុងឱកាសនោះ លោក លុក ផុស ក៏ដូចជាលោក អៀង ពិសិដ្ឋ បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការរដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ (ច្រើន​ទៀត…)