• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអាទិត្យ​ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សាខា​ កក្រក​ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា​ និងលោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនចរាចរណ៍ និងជាសមាជិកគណ:កម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការសាខា ក្រុមប្រតិបត្តិ​ អ្នកស្ម័គ្រចិត្ត​ និងយុវជន​ កក្រក​ សហការជាមួយសមត្ថកិច្ចប៉ូលីសចរាចរណ៍ផ្លូវគោកខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សងឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកោះកុង

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីក ជាពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខស្ត្រីសម្រាលកូនមានជីវភាពក្រីក្រនៅមណ្ឌលសុខភាពសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង

នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ស្ត្រីសម្រាលកូនមានជីវភាពក្រីក្រសរុបចំនួន ៤៤នាក់ នៅមណ្ឌលសុខភាពសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពត

នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តមជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយមានការចូលរួមសម្របសម្រួល (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថភាពចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញ

ព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះចែកបណ្ណប្រកាស សន្លឹកបត់ និងកូនសៀវភៅអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ លេខ ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជារំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច ស្ទូចផ្ទាំងបេតុង នៅក្រុងប៉ោយប៉ែត

ក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច​ ហើយធ្លាក់ផ្ទាំងបេតុង​សង្កត់ល;មនុស្ស​ បណ្តាលឱ្យ​មានអ្នកស្លាប់​ ៥នាក់​ និងរងរបួសធ្ងន់-ស្រាល ៤នាក់​ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ២០២០កន្លងទៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងចូលបុណ្យសពជនរងគ្រោះដែលបានធ្វើបុណ្យនៅស្រុកកំណើត និងចុះសួរសុខទុក្ខ នាំយកអំណោយផ្តល់ជូន (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមាទទួលអំណោយទេយ្យទានពីព្រះសង្ឃវត្តបាក់ខ្លង

ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បាន អញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ពីព្រះតេជគុណ វង្ស វិទ្ធី ព្រះចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា។មានសង្ឃដីកានាឱកាសនោះ ព្រះតេជគុណ វង្ស វិទ្ធី មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុនទឹកបរិសុទ្ធអូគូលែន

នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកស៊ុ សំអន នាយកសាខាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាបានជួបសំណេះសំណាល និងទទួលអំណោយអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ពីក្រុមហ៊ុនទឹកបរិសុទ្ធ អូគូលែន។ក្នុងឱកាសនោះលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំក្រុមហ៊ុនទឹកបរិសុទ្ធអូគូលែន (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍  ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជាមួយសមត្ថកិច្ចប៉ូលីសចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សងឈប់សម្រាក (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុធ្វើបទបង្ហាញការបរិច្ចាកឈាមជួយសង្គ្រោះជីវិតមនុស្ស ដល់បុគ្គលិកសណ្ឋាគារ Xihu Resort Hotel

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារមនុស្សធម៌ ពាក់ព័ន្ធការបរិច្ចាកឈាមស្ម័គ្រចិត្ត ថ្នាក់ដឹកនាំសណ្ឋាគារ Xihu Resort Hotel បានអញ្ជើញមន្ត្រីសាខាកាកបាទក្រហមខេត្ត ធ្វើបទបង្ហាញការបរិច្ចាកឈាមជួយសង្គ្រោះជីវិតមនុស្ស ដល់បុគ្គលិកសណ្ឋាគារចំនួន ៥០នាក់ នៅសណ្ឋាគារ Xihu Resort Hotel ខេត្តព្រះសីហនុ ។ គោលបំណង ៖ (ច្រើន​ទៀត…)