
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តកណ្តាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុកស្អាង ស្រុកកៀនស្វាយ និងស្រុកពញាឮ បានបន្តការងារចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមកកម្សាន្តនៅរមណីយដ្ឋានចំនួន៣គឺ ៖ រមណីយដ្ឋានស្អាងភ្នំ ,រមណីយដ្ឋានវត្តកៀនស្វាយក្រៅ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ។ សមាសភាពដែលបានចូលរួមក្នុងសកម្មភាពអប់រំផ្សព្វផ្សាយនៅរមណីយដ្ឋានទាំងបីខាងលើរួមមាន ៖ មន្ត្រីប្រចាំការអនុសាខាស្រុក ,មណ្ឌលសុខភាពឃុំ អាជ្ញាធរឃុំ,

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តស្ទឹងត្រែង
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តភូមិ សរុបចំនួន១៥នាក់ បែងចែកជា២ទីតាំងផ្សេងៗពីគ្នា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបិទផុសស្ទ័រអប់រំស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ ដោយក្រុមនីមួយៗចុះបំពេញសកម្មភាពផ្សេងគ្នាដូចខាងក្រោម៖ ១-ដឹកនាំដោយផ្ទាល់ លោក សាយព្រលឹង នាយកប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅក្រុងខេមរភូមិន្ទ
នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែល មាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ និងក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលក្រុងខេមរភូមិន្ទ យុវជនសសយក សរុបចំនួន ២៩ នាក់ ស្រី១៦នាក់ បន្តចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តកណ្តាល
ថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុកស្អាង ស្រុកកៀនស្វាយ និងស្រុកពញាឮ បានបន្តការងារចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមកកម្សាន្តនៅរមណីយដ្ឋានចំនួន៣គឺ ៖ រមណីយដ្ឋានស្អាងភ្នំ ,រមណីយដ្ឋានវត្តកៀនស្វាយក្រៅ និងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ។ សមាសភាពដែលបានចូលរួមក្នុងសកម្មភាពអប់រំផ្សព្វផ្សាយនៅរមណីយដ្ឋានទាំងបីខាងលើរួមមាន ៖ មន្ត្រីប្រចាំការអនុសាខាស្រុក (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី
នាព្រឹកថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរមណីយ៍ដ្ឋានទឹកធ្លាក់កាចាញ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយថ្ងៃទី២នេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់ (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ នៅឃុំប៉ាក់ខ្លង ខេត្តកោះកុង
នៅថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះ ២១គ្រួសារ នៅភូមិចាំយាម ១០ គ្រួសារ និងភូមិនាងកុក ១១គ្រួសារ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។នាឱកាសនោះ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារ (ច្រើនទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគីរី
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០ ក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរសុខាភិបាល អាជ្ញាធរ និងកងកម្លាំង ក្នុងការយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលចូលមកដើរលំហែរកំសាន្តយ៉ាងច្រើនកុះករក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយប្រព្រឹត្តទៅនៅទីតាំងចំនួន ២គោលដៅ (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យចុះសាកសួរសុខទុក្ខចាស់ជរា នៅសង្កាត់សំរោងក្រោម
នាថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២០នេះ នៅបរិវេណវត្តពូនភ្នំ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា និងដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តចំនួន៧ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា៣០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ ជនពិការ៧គ្រួសារ សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់សំរោងក្រោម ។ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានដឹកនាំមន្ត្រីសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅរមណីយ៍ដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត
នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៩គ្រួសារ មកពីឃុំចំនួន១០ នៃស្រុកកំពង់ត្រាច ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា (ច្រើនទៀត…)