• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកអង្គរធំ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី ៧ ខែកក្កដា ឆ្នាំ២០២០ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៤០គ្រួសារ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប នៅបរិវេណសាលាបឋមសិក្សា ជប់តាត្រាវ។មានប្រសាសន៍នាឱកាសនោះ លោកឧកញ៉ា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅក្រុងក្រចេះបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន១០១គ្រួសារ មកពីសង្កាត់ទាំង៥ នៃក្រុងក្រចេះ ដែលពិធីនេះរៀបចំឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រគល់អាវពោងជូនអនុសាខា

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញសំណេះសំណាលក្នុងពិធីប្រគល់ ទទួល អំណោយមនុស្សធម៌ជាអាវពោងសុវត្ដិភាព ចំនួន ២០០ អាវ សម្រាប់ប្រតិបត្តិករដែលពាក់ព័ន្ធ និងប្រតិបត្តិការលើផ្ទៃទឹក ត្រៀមបំរុងក្នុងរដូវវស្សា ទឹកជំនន់ ជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ពេលគ្រោះទឹកជំនន់ ដែលក្នុងនោះរួមមាន ៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ​២០២០ ​ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តរតនគិរី ក្នុងស្រុកចំនួន៣គឺ ស្រុកអណ្តូងមាស ចំនួន១១ អណ្ដូង និងជួសជុល៤ ស្រុកបកែវ ចំនួន ២ អណ្ដូង និងស្រុកលំផាត់ ចំនួន ១៦ អណ្ដូង ដែលមានប្រជាជនសរុបចំនួន ១.២៨១ គ្រួសារ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពត ៖ នាថ្ងៃចន្ទ ០១រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២០ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ ដឹកនាំដោយ លោក កឹម បូណា ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០គ្រួសារ ស្ថិតនៅឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។នាឱកាសនោះ លោកប្រធានកិត្តិយស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា នៅឃុំស្រែអំពូម ស្រុកពេជ្រាដា ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមជាមួយ​នឹង​សហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា សរុបចំនួន ៦៧គ្រួសារ ស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះមកពីក្រុងបាវិតនិងក្នុងស្រុកចន្ទ្រាទទួលអំណោយមនុស្សធម៌

នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវពៅសុភាពហេរញ្ញឹកគណៈកម្មាធិការសាខានិងសហការីបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា១១ គ្រួសារ ជនពិការ២នាក់ អ្នករស់នៅជាមួយមេរោគអេដស៍៦នាក់ ស្ត្រីមេម៉ាយ ២ គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត២៦ គ្រួសារ ) មកពីសង្កាត់ប្រាសាទ ក្រុងបាវិត ១៥ គ្រួសារ និងក្នុងស្រុកចន្ទ្រា ឃុំមេសថ្ងក១១ គ្រួសារ ឃុំព្រៃគគីរ ២១ គ្រួសារ សរុបចំនួន ៤៧ គ្រួសារ ។ (ច្រើន​ទៀត…)

ប្រជាជនចាស់ជរា គ្រួសារក្រីក្រជួបការលំបាក នៅឃុំជ្រៃបាក់ និងឃុំរលាប្អៀរ បានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ រួមដំណើរដោយ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខចាស់ជរា គ្រួសារក្រីក្រជួបការលំបាក ចំនួន ០៦គ្រួសារ នៅឃុំជ្រៃបាក់ ០៥គ្រួសារ និងឃុំរលាប្អៀរ ០១គ្រួសារ។ខណៈនោះ លោកស្រីប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពី សំណាក់ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត សង្កាត់ត្រពាំងក្រសាំង

នាព្រឹកថ្ងៃសុក្រ ទី​០៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅបរិវេណសាលាសង្កាត់ត្រពាំងក្រសាំង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អ៉ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងមានការចូលរួមពី លោកស្រី អេង គឹមហៀប ហែម ដារិទ្ធ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរា៣គ្រួសារ ស្ត្រីមេម៉ាយ២​គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥គ្រួសារ សរុបចំនួន១០គ្រួសារ រស់នៅភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រគល់វិញ្ញាបនបត្រសមាជិកភាពជូនក្រសួងពាណិជ្ជកម្ម

កក្រក ៖ យោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូក៣ មាត្រាទី៧ ៖ សមាជិករបស់កាកបាទក្រហមកម្ពុជា ត្រូវបានបើកទូលាយសម្រាប់ជនគ្រប់រូប និងស្ថាប័ននានា ដោយមិនបែងចែកពូជសាសន៍ ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ បុគ្គលមិនមែនជាពលរដ្ឋកម្ពុជាឬសមាគមន៍ដែលនៅក្រៅអាចចូលជាសមាជិករបស់កាកបាទក្រហមកម្ពុជាបានដែរ។ សមាជិករបស់កាកបាទក្រហមកម្ពុជា ចែកជាប្រភេទដូចតទៅគឺ ទ្រទ្រង់ សកម្ម ឧបការី និងកិត្តិយស។នៅថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ (ច្រើន​ទៀត…)