
គ្រួសារងាយរងគ្រោះនៅស្រុកស្វាយទាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ២៣គ្រួសារជនពិកា៣នាក់ ស្ត្រីមេម៉ាយ១៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត១៨គ្រួសារ)សរុប៥៨គ្រួសារ ក្នុងស្រុកស្វាយទាប មកពីឃុំរមាំងថ្កោល១៥ គ្រួសារ ស្វាយរំពារ ១៤ គ្រួសារ គគីសោម ១៥ គ្រួសារ និងឃុំព្រៃតាអី ១៤ គ្រួសារ ។ (ច្រើនទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបវេលទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៤៤គ្រួសារ(ក្នុងនោះ រងគ្រោះធ្ងន់ធ្ងរ១២គ្រួសារ មធ្យម១២គ្រួសាររងគ្រោះស្រាលចំនួន២០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៦-៧ ខែកក្កដាឆ្នាំ២០២០កន្លងទៅ) ក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។នៅបរិវេណវត្តទំនប់តាកួន។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន (ច្រើនទៀត…)

កិច្ចប្រជុំប្រចាំត្រីឆមាសទី១ស្តីពីគម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ននៅខេត្តព្រះវិហារ
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២០ នេះមន្ត្រីម្រោងសុខភាព អនាម័យទឹកស្អាតក្នុងគ្រាអាសន្នប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះជួបប្រជុំប្រចាំត្រីឆមាសទី១ ឆ្នាំ ២០២០ ជាមួយប្រធានក្រុម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា របស់គម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលអ្នកស្ម័គ្រចិត្ត បានមកពីភូមិចំនួន៦ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ សរុបអ្នកចូលរួម ១២ នាក់ ស្រី ០៥ នាក់ ។ កិច្ចប្រជុំផ្តោតសំខាន់លើ ៖ (ច្រើនទៀត…)

ពិធីប្រគល់អណ្តូងជូនប្រជាជនស្រុកថ្ពងខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន សម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង ( ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ) ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ រស់នៅក្នុងឃុំចំនួន៣ គឺឃុំប្រាំបីម៉ុម ឃុំទ័ពមាននិងឃុំយាអង្គ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ក្នុងឱកាសប្រគល់អណ្តូងទឹកនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ច្រើនទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០ លោកង៉ូវ សេងកាក់ជា សមជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៤០គ្រួសារ នៅស្រុកប្រាសាទបាគងក្នុងបរិវេណសាលាអនុវិទ្យាល័យហ៊ុនសែនរលួស ខេត្តសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកង៉ូវ សេងកាក់ជាសមាជិកគណៈកម្មាធិការ (ច្រើនទៀត…)

យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចូលរួមដាំដើមឈើ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ យុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង ចំនួន១៥ ក្នុងនោះស្រី៨នាក់ បានចូលរួមពិធីដាំកូនឈើ ចំនួន ៣០០ដើម្បីអបអរសាទរបុណ្យ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង ពីចំណុចព្រះរាជដំណាក់ស្ដេចរហូតដល់ស្ពានមេគង្គ ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវលោក លោកស្រី មន្រ្ដីរាជការគ្រប់អង្គភាពមន្ទីរ សរុបប្រមាណ ៣០០នាក់ ។ (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតនៅតែបន្តកៀគររកមូលនិធិសម្រាប់សកម្មភាពមនុស្សធម៌
នារសៀលថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំកៀរគររក និងបូកសរុបមូលនិធិដើម្បីអបអរសារទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា “ ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា មានវត្តមានចូលរួមក្នុងកិច្ចប្រជុំពីមន្ត្រីប្រតិបត្តិសាខា សរុបចំនួន៨នាក់ (ស្រី៣នាក់) ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំម្រេចកំពត។ (ច្រើនទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកកំពង់រោរ៍ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣១ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយ ៦ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៧ គ្រួសារ ) (ច្រើនទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំចំបក់ ស្រុកភ្នំស្រួចទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
សាខា កក្រក ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០គ្រួសារ ស្ថិតនៅវត្តចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ.អនុប្រធាន គណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ និងគ្រុនឈាមនៅខេត្តកែប
ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីការីករាលដាល និងការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានអប់រំអំពីជំងឺគ្រុនឈាមដែលរដូវវស្សាបានឈានចូលមកដល់ ជូនដល់ប្រជាពលរដ្ឋនៅសហគន៍កសិករប្រើប្រាស់ទឹកទំនប់អូរថ្ម ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរនិងសហគមន៍កសិករប្រើប្រាស់ទឹកទំនប់អូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប សរុបមានចំនួន ៖ ៥៥ គ្រួសារ មានមនុស្សសរុបចំនួន៖ ១៥៧នាក់ ។ (ច្រើនទៀត…)