• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងខេមរភូមិន្ទទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកស្រី ស៊ិន ចរិយា  អនុប្រធាគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ  បានផ្តល់ជូនអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់សរុបចំនួន១៦គ្រួសារ ស្មើនឹង១៦ខ្នងផ្ទះនៅសង្កាត់ដងទង់១៣គ្រួសារ សង្កាត់ស្ទឹងវែង៣គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ១៤០សន្លឹក និងស័ង្កសី ៤០សន្លឹក ។ក្នុងឱកាសនោះដែរ លោកស្រី ស៊ិន ចរិយា  បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តបន្ទាយដី

នៅព្រឹកថ្ងៃចន្ទ  ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ លោក វ៉ាន់ ហ៊ាង នាយក ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីសាខា បានទទួលទេយ្យទានពីព្រះគ្រូ ចាន់ ទ្បុង ចៅអធិការវត្តបន្ទាយដី ដើម្បីបម្រើក្នុងសកម្មភាពការងារមនុស្សធម៌របស់សាខាជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។លោក វ៉ាន់  ហ៊ាង បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ព្រមទាំងថ្លែងអំណរព្រះគុណ  អំណរគុណ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសុខភាពមាតានិងទារកជូនដល់ស្ត្រីមានផ្ទៃពោះនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

នាព្រឹកថ្ងៃចន្ទ  ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០  ខែសីហា ឆ្នាំ២០២០ នេះ  នៅមណ្ឌលសុខភាពទឹកថ្លា  កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ, ក្រុមការងារអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

ប្រតិបត្តិការត្រៀមបង្ការ និងឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩

ជំងឺកូវីដ-១៩ បង្ករឡើងដោយវីរ៉ុសកូរ៉ូណាដែលរកឃើញដំបូងនៅទីក្រុងវ៉ូហានខេត្តហ៊ូពៃនៃប្រទេស​​​ចិន​​នៅ​ចុង​ឆ្នាំ២០១៩។ នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសុខភាពពិភព​លោកបាន​ដាក់​​​ឈ្មោះជំងឺជាផ្លូវ​ការ​​​ថា “ជំងឺកូវីដ-១៩”​ និងប្រកាសថា “ការរាតត្បាតជាសកល” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជាបញ្ហាដែលពិភពលោកទាំង​មូលកំពុង​យក​ចិត្ត​ទុកដាក់និងព្រួយ​បារម្ភខ្លាំង​ គិតមកត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៩.៤៦២.១១២នាក់ក្នុងនោះស្លាប់សរុបចំនួន​ ៧២២.២៨៥ នាក់ក្នុង ២១៦ប្រទេស និងដែនដី​ក្នុងទូទាំងសកលលោក[1](ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងាយរគ្រោះ នៅស្រុករលាប្អៀ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ០២គ្រួសារ រស់នៅក្នុងភូមិតាំងបំពង់ ឃុំជើងគ្រាវ ដែលជាគ្រួសារក្រីក្រជួបការលំបាក ។ខណៈនោះ លោកស្រីប្រធានអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងាយរគ្រោះ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង ៖ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលទូទាំងពិភពលោក និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺនេះ នៅថ្ងៃ ទី ៩ ខែសីហា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ១៣២គ្រួសារ រស់នៅភូមិចំនួន១០ ឃុំចំនួន២ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តដំរីស នៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ ក្នុងក្រុងកំពត

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ០៩នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៤នាក់ សរុបចំនួន ២៣នាក់ បានចុះ ការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងាយរគ្រោះ នៅស្រុកថាឡាបរីវ៉ាត់ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទីងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ១២៦គ្រួសារ រស់នៅភូមិចំនួន៤ ឃុំចំនួន២ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ កម្មវិធីខាងនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្ត វេឡុវ័ន ភូមិស្រែឫស្សី ឃុំស្រៃឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសវុត្ថិភាពចរាចរណ៍ និងពិការភាពក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង

នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចុះផ្សព្វផ្សាយពីសវុត្ថិភាពចរាចរណ៍ និងពិការភាព ដល់យុសិស្ស ដែលមកទទួលសន្លឹកកិច្ចការ សិក្សាក្នុងវិទ្យាល័យ ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ក្នុងសកម្មភាពនេះផងដែរ យុវជនកាកបាទក្រហមកម្ពុជា បានបង្រៀនពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ សញ្ញាចរាចរណ៍សំខាន់ៗ អនុក្រឹត្យផាកពិន័យអន្តរការណ៍ ចែកខិតប័ណ្ណសញ្ញាចរាចរណ៍ បិទរូបភាពផ្ទាំងធំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់សួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅស្រុកកណ្តៀង

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះសរុបចំនួន៤៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៨ខ្នង ស្ថិតនៅ ឃុំភារីមានជ័យនិងឃុំស្វាយរំពា ស្រុកបេសដ្ឋ។ក្នុងឱកាសសំណេះសំណាល នេះ លោកវេជ្ជ. បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វ៉ី សំណាង (ច្រើន​ទៀត…)