• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក ទៀង សុគន្ធ នាយកសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ២គ្រួសារ នៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សូមបញ្ជាក់ជូនថា គ្រួសារទាំងពីរ ទី១ឈ្មោះ ពួក ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ (បុរសពោះម៉ាយ ) មានមុខរបរដើរអង្រួនអង្ក្រងលក់ចិញ្ចឹមគ្រួសារ សមាជិក ៨នាក់ និងគ្រួសារទី២ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ ៣០ឆ្នាំ មានសមាជិក ៥នាក់ មុខរបរដើរបេះស្លឹកអំពិលលក់ ហើយប្តីដើរស៊ីឈ្នួលគេបានកម្រៃបន្តិចបន្តួចដើម្បីចិញ្ចឹមក្រុមគ្រួសារ ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមបង់ថ្លៃ នៅរោងចក្រ មេន អ៊ូ ហ្គាមេននៅ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់រោងចក្រ មេន អ៊ូ ហ្គាមេន ស្ថិនៅ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានគិតគូរ ពីសុខភាពកម្មករ កម្មកានី លោកបានអញ្ជើញ សាខាកាកបាទក្រហមខេត្ត ដឹកនាំដោយលោក គាំ សុខុម ជានាយកសាខា និងក្រុមការងារបង្រៀន វិជ្ជាសង្គ្រោះបឋមបង់ថ្លៃរយៈពេលពីរថ្ងៃ ពីថ្ងៃទី ០៥ .០៦ ខែសីហា ឆ្នាំ២០២២ ដែលមានបុគ្គលិក កម្មកានី រោងចក្រ ចូលរួមសរុបមាន ចំនួន ១០នាក់។ គោលបំណងក្នុងការបណ្តុះ បណ្តាល គឺចង់ឲ្យពួកគាត់ទទួលបាននូវ វិជ្ជាសង្គ្រោះបឋមមួយថ្មី ហើយមានប្រសិទ្ធភាព (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះជូនគ្រួសារងាយរងគ្រោះនៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម

ព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ព្រះវត្តមាន ព្រះសីលសំវរ ព្រះនាគមុនី មេគណខេត្ត បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន ជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ។ គួររំលឹកថា តា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ៧០ឆ្នាំ ជាជនចាស់ជរាទីទ័លក្រ រស់នៅពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម តាមសហគមន៍ នៅឃុំចំនួន៨ស្មើនឹង៨ភូមិស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកស្រី សេង ទៀង ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី សហការជាមួយក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំ និងមានការអញ្ជើញចូលរួមពីក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋជាក្រុមតូច នៅក្នុងសហគមន៍ អំពីវិធានបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដើម្បីអោយគាត់យល់ដឹងកាន់តែច្បាស់អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀងនេះ នៅក្នុងឃុំចំនួន ៨ ស្មើនឹង ៨ភូមិ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់យុវជននៅវិទ្យាល័យអង្គស្វាយពុំសែន ខេត្តកំពត

នាថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យអង្គស្វាយពុំសែន ក្រោមការដឹកនាំសម្របសម្រួលដោយលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ដោយមានយុវជនចូលរួមសរុបប្រមាណ៥០នាក់ (ស្រី៤៣នាក់) (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ជំងឺកូវីដ-19 និងជំងឺអុតស្វា ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

នៅថ្ងៃពុធ ទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានធ្វើយុទ្ធនាការដាក់ថ្នាំអាបែត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពី វិធីបង្ការការពារការឆ្លងរាលដាលនៃ ជំងឺគ្រុនឈីក គ្រុនឈាម ជំងឺកូវីដ-១៩ និង ជំងឺអុតស្វា តាមរយៈ មីក្រូបំពងសម្លេង ខិត្តប័ណ្ណរូបភាព និងណែនាំផ្ទាល់មាត់ជូនពលរដ្ឋតាមខ្នងផ្ទះ នៅភូមិចំនួន ២ ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ រួមមាន : ១-ភូមិមាឃ ១ បានចំនួន ៤១១ខ្នងផ្ទះ មានពលរដ្ឋចូលរួម ២,១៦៣ នាក់ (ស្រី ១,១១១នាក់).

២- ភូមិមាឃបី បានចំនួន ៤០៥ខ្នងផ្ទះ ពលរដ្ឋចូលរួម ១,៨៣១នាក់ ( ស្រី ៩៨៥នាក់). (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទួលទំពូងទី២ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី​០៣​ ខែ​សីហា ឆ្នាំ​២០២២នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង​ សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរាគ្មានទីពឹង២០គ្រួសារ ជនពិការ៥គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន៤០គ្រួសារ រស់នៅសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទួលទំពូងទី២​ ។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យវេស្ទើន ទទួលបានឯកសណ្ឋានថ្មី

រសៀលថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២២​ ឯកឧត្តម​ ពិត​ ចំណាន​ សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា​ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ សរុប ៨៨ នាក់ នៃសាកលវិទ្យាល័យវេស្ទើន​ និងមានការអញ្ជើញចូលរួមពី លោកជំទាវ​ ដាំ​ ដារិនី​ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា​ ឯកឧត្តម តែ​ ឡូរិន​ ប្រធានកិត្តិយសក្លឹបយុវជន​ នៃសាកលវិទ្យាល័យវេស្ទើន លោកសាកលវិទ្យាធិការ​ លោកសាកលវិទ្យាធិការរង​ ​ឯកឧត្តមទីប្រឹក្សាយុវជន​ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន​ បុគ្គលិក (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគមទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកស្រី ងិន មុំ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម និងសហការី បានអញ្ជើញសួរសុខទុក និងនាំយកអំណោយមនុស្សជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះឈ្មោះឡឹក រើន ភេទប្រុស អាយុ ៤៣ឆ្នាំ មានសមាជិកគ្រួសារ ០៧នាក់ ស្រី ០២នាក់ រស់នៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម។  នាឱកាសនោះលោកស្រីក៏បានចូលរួមសោកស្ដាយ និងផ្ដាំផ្ញើដល់បងប្អូនសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុជធូបទៀន ដែលជាហេតុបង្កឲ្យមានគ្រោះអគ្គីភ័យ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់រោទិ៍ ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ នៅថ្ងៃ ចន្ទ ទី ១ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកជំទាវ ភួង សារី លេខាធិការ គណៈកម្មាធិការសាខា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ (ច្រើន​ទៀត…)