• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ

នៅរសៀលថ្ងៃអង្គារ​ ទី​ ១៨​ ខែកុម្ភៈ​ ឆ្នាំ២០២០​ នេះ​ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ និងជាប្រធាន​អនុគណៈកម្មការ​ ខ្លឹមសារ​ ឯកសារ​ ពិព័រណ៌​ និងផ្សព្វផ្សាយ​ (អនុគណៈកម្មការទី១) នៃគណៈកម្មការរៀបចំខួបទី​ ១៥៧ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២០​ បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី​២ នៃអនុគណៈកម្មការទី​១​ ដើម្បី​ពិភាក្សា​ ត្រួតពិនិត្យលើការងារដែលសម្រេចបាន​ និង​ ផែនការអនុវត្តបន្ត​របស់ក្រុមនីមួយៗនៃអនុគណ:កម្មការទី១​ ដេីម្បីឈានឆ្ពោះការ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូន អ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង ៥៩គ្រួសារ នៅខេត្តតាកែវ

កក្រក​ ៖ ក្នុងឱកាសចុះផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមប្រធានបទ «ជោគជ័យអ្នកផ្ទុកមេរោគអេដស៍ ប្រឆាំងការរើសអើង» នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួន៥ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត

កក្រក ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន៥លានរៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស

(ច្រើន​ទៀត…)