• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អាល់កុល និងជែល ជូនសាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង, កំពង់ឆ្នាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក (ច្រើន​ទៀត…)

កម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅទីស្នាក់ការកណ្តាល នាថ្ងៃអង្គារ ទី ១២ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជួយសម្រាលការលំបាកដល់ លោក ច័ន្ទ សុភាន (ហៅ ច័ន្ទ ម៉ៅ) អាយុ ៣៩ឆ្នាំ ជាកម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំ ដោយសាររងរបួសមុតដែកគោលហើយមិនបានព្យាបាលត្រឹមត្រូវតាមគ្រូពេទ្យជំនាញ (អ្នកជំងឺព្យាបាលតាមបែបគ្រូខ្មែរ) មានទីលំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ (ច្រើន​ទៀត…)

កិច្ចប្រជុំតាមអនឡាញ (Zoom)ត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន

នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តតាកែវ និងខេត្តកំពង់ចាម ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃការត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» នៅខេត្តតាកែវ និងខេត្តកំពង់ចាម។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជានាំយកទេយ្យវត្ថុ វេរប្រគេនព្រះសាគររង្សី គីម សំបូរ ព្រះបាឡាត់គណខេត្តកំពត និងជាព្រះចៅអធិការវត្តស្នំប្រាំពីរ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមានការចូលរួមពីលោកជំទាវ លាង ហៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំយកទេយ្យវត្ថុ វេរប្រគេន ព្រះសាគររង្សី គីម សំបូរ ព្រះបាឡាត់គណខេត្តកំពត និងជាព្រះចៅអធិការវត្តស្នំប្រាំពីរ។ ពិធីនេះប្រារព្ធធ្វើឡើង នៅវត្តស្នំប្រាំពីរ ភូមិស្នំប្រាំពីរ ឃុំបាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារទីទ័លក្ររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នៅថ្ងៃសុក្រ​ ទី​ ២៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួង ម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនគ្រួសារទីទ័លក្រចំនួន ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស​ ហើយបានប្តូរទីលំនៅមករស់នៅលើដីសម្បទានតំបន់ខ្សាច់ស ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់អំណោយជាលើកទី២ ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ-បុគ្គលិកនៃអង្គការផ្ទះបាយកុមារ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ផ្តល់ម៉ាស់ ជែល(ដប) និង ជែល(ថង់) ជូនដល់មន្ទីរពេទ្យចំនួន ២ ក្នុងរាជធានីភ្នំពេញ

នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ចំនួន ៣០កេស,​ ជែល (ដប) ចំនួន​ ៩០កេស​ និងជែល(ថង់) ចំនួន ៣០កេស ជូនដល់មន្ទីរពេទ្យចំនួន២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ (ច្រើន​ទៀត…)

អង្គការអាហ្វេស៊ីបកម្ពុជា ទទួលអំណោយជាភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ពីកាកបាទក្រហមកម្ពុជា

ដោយក្តីនឹករលឹក​ និងការគិតគូរពីសុខទុក្ខជានិច្ចនោះ​ នៅថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះជួបសួរសុខទុក្ខ និងនាំយកភេសជ្ជៈ​ រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន​ ផ្តល់ជូន​អង្គការអាហ្វេស៊ីបកម្ពុជា​ ដែលមានកុមារី-យុវនារីចំនួន ១៣៦នាក់​ និងបុគ្គលិកចំនួន ៣២នាក់ កំពុងស្នាក់នៅក្នុងអង្គការដែលស្ថិតនៅក្នុងសង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរាជធានីភ្នំពេញ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី ២២ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជួយសម្រាលការលំបាកដល់គ្រួសារក្រខ្សត់ ហើយមានជំងឺមិនអាចប្រកបមុខរបរបានចំនួន ១៧គ្រួសារ រស់នៅរាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ខិតខំជំនះរាល់ការលំបាក (ច្រើន​ទៀត…)

មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន មជ្ឈមណ្ឌលកុមារកំព្រាចំនួន២កន្លែង​ នៅខេត្តកំពង់ស្ពឺ​ រួមមាន៖១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (លើកទី៣)​ ដែលមានកុមារកំព្រា ៤៧នាក់ និងបុគ្គលិក ១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។ (ច្រើន​ទៀត…)