• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ដោយផ្ទាល់ដៃ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19,

កក្រក ៖ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានដឹកនាំ មន្ត្រីនាយកដ្ឋានទំនាក់ទំនង ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19, Southeast Asia Fundraising Network Virtual Workshop Fundraising In A Post COVID-19 World” បន្តពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមពីជនបង្គោលកៀរគររកមូលនិធិ នៃសមាគមជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូនេះ បានរៀបចំនៅទីស្នាក់ការកណ្តាល។ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី »

នៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី » ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៤៥នាក់ រស់នៅឃុំដីឥដ្ឋ ឃុំគគីរ ឃុំបន្ទាយដែក ឃុំសំរោងធំ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីនេះប្រព្រឹត្តទៅនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

កក្រក ៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២០) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ នៅវិមានឯករាជ្យ ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី (ច្រើន​ទៀត…)

សមាគមស្បែកជើងកម្ពុជា ឧបត្ថម្ភ មី និងស្បែកជើងដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមស្បែកជេីងកម្ពុជា​ ដែលបានជួយឧបត្ថម្ភ​ មីចំនួន​ ២.០០០កេស​ និងស្បែកជេីងចំនួន​ ១.០០០គូរ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19

កក្រក ៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំ មន្ត្រីនាយកដ្ឋានទំនាក់ទំនង ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19, Southeast Asia Fundraising Network Virtual Workshop Fundraising In A Post COVID-19 World” ដោយមានសមាសភាពចូលរួមពីជនបង្គោលកៀរគររកមូលនិធិ នៃសមាគមជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងសិក្ខាសាលារយៈពេល ៣ម៉ោង នារសៀលនេះ កាកបាទក្រហមសិង្ហបុរី (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលអំណោយពីក្រុមហ៊ុន Tiara Beauty ធារ៉ា ប៊ីយូធី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន​ Tiara Beauty ធារ៉ា​ ប៊ីយូធី ដែលបានជួយឧបត្ថម្ភ ថវិកាចំនួន ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដើម្បីទិញស្បៀង-សម្ភារយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ (ច្រើន​ទៀត…)

ឯកឧត្តម ចាន់ រតនា អគ្គនាយកក្រុមហ៊ុន Golden Real Estate ឧបត្ថម្ភ ថវិកា ៥លានរៀល និងអាវរងា ១.៥០០ ដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ចាន់ រតនា អគ្គនាយកក្រុមហ៊ុន Golden Real Estate ដែលបានជួយឧបត្ថម្ភ ថវិកាចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) និងអាវរងាចំនួន ១.៥០០អាវ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។ (ច្រើន​ទៀត…)

សភាពាណិជ្ជកម្ម ហ៊ូបេ ឧបត្ថម្ភ ថវិកា ១៣.៣៥០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សភាពាណិជ្ជកម្ម ហ៊ូបេ ដែលបានជួយឧបត្ថម្ភ ថវិកាចំនួន ១៣.៣៥០ដុល្លារ (មួយម៉ឺនបីពាន់បីរយហាសិបដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដើម្បីទិញស្បៀង-សម្ភារយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។ អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន (ច្រើន​ទៀត…)

ក្រុមហ៊ុន អ អិម អេ ខេមបូឌា RMA Cambodia ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ២០តោន ទឹកត្រីចំនួន ១.០០០យួរ និងទឹកស៊ីអ៊ីវ ១.០០០យួរ ដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា RMA Cambodia ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ២០តោន ទឹកត្រីចំនួន ១.០០០យួរ និងទឹកស៊ីអ៊ីវ ១.០០០យួរ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។ អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន

(ច្រើន​ទៀត…)