• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់

នៅដើមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ២២​ ខែកុម្ភៈ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស​ ១០.៥៩៩នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។    ក្នុងចំណោមអណ្តូងទាំង​ ១១៨អណ្តូងខាងលើនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ជួបសវនាការជាមួយគណៈប្រតិភូ (ARCH)

កក្រក ៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និង សំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដឹកនាំដោយ Mr. SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥ រាជធានីខេត្តក្រុមការងារកសាងយុទ្ធសាស្ត្រ (ច្រើន​ទៀត…)

កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាពមាតា ទារក និងកុមារ»

​ កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​ នៅរសៀលថ្ងៃអង្គារ ទី ១៨​ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាព​មាតា​ ទារក​ និងកុមារ»​ ដែលកិច្ចសម្ភាសន៍នេះបាន​ប្រព្រឹត្តទៅ​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​។

យុវជនកក្រកប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចូលរួមបរិច្ចាគឈាម

នាថ្ងៃ​អង្គារ៍​ ១០រោច​ ខែ​មាឃ​ ឆ្នាំកុរ​ ឯក​ស័ក​ ព.ស.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ គណៈគ្រប់គ្រងទីប្រឹក្សា​យុវជន​ និងយុវជន​ កក្រក​ ប្រចាំវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ​ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ក្ដី​ស្រឡាញ់​​ក្រោម​ប្រធាន​បទ​ “យេីង​រួម​គ្នា​សង្រ្គោះ​ជីវិត​“ ដែល​មាន​ការ​ចូលរួម​មហាជន​ទូទៅ​ និង​និស្សិត​ក្នុង​វិទ្យាស្ថាន​ផ្ទាល់​ ដោយមានសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តសរុប​ចំនួន​ ២២៩​ ប្លោក៕

កិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ

នៅរសៀលថ្ងៃអង្គារ​ ទី​ ១៨​ ខែកុម្ភៈ​ ឆ្នាំ២០២០​ នេះ​ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ និងជាប្រធាន​អនុគណៈកម្មការ​ ខ្លឹមសារ​ ឯកសារ​ ពិព័រណ៌​ និងផ្សព្វផ្សាយ​ (អនុគណៈកម្មការទី១) នៃគណៈកម្មការរៀបចំខួបទី​ ១៥៧ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២០​ បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី​២ នៃអនុគណៈកម្មការទី​១​ ដើម្បី​ពិភាក្សា​ ត្រួតពិនិត្យលើការងារដែលសម្រេចបាន​ និង​ ផែនការអនុវត្តបន្ត​របស់ក្រុមនីមួយៗនៃអនុគណ:កម្មការទី១​ ដេីម្បីឈានឆ្ពោះការ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូន អ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង ៥៩គ្រួសារ នៅខេត្តតាកែវ

កក្រក​ ៖ ក្នុងឱកាសចុះផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមប្រធានបទ «ជោគជ័យអ្នកផ្ទុកមេរោគអេដស៍ ប្រឆាំងការរើសអើង» នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួន៥ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត

កក្រក ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន៥លានរៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស

(ច្រើន​ទៀត…)