
សកម្មភាពកម្មវិធីសុវត្ថិភាពសហគមន៍ ឆ្នាំ ២០២១
រយៈពេល១២ខែកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានផ្សព្វផ្សាយទប់ស្កាត់ មិនឱ្យមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋគោលដៅចំនួន ៩.៣៧៦នាក់ (ស្រ្តី ៦.១២៥នាក់, កុមារ ៣.២៥១នាក់)។ ទន្ទឹមនឹងនោះក៏បានផ្តល់ប្រាក់កម្ចីពុំមានការប្រាក់ដល់ប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ និងប្រមូលត្រឡប់មកវិញបានចំនួន ៣២៧គ្រួសារ។ សកម្មភាពនេះកំពុងត្រូវបានអនុវត្តទៅលើ ៧ស្រុក ក្នុងខេត្តគោលដៅចំនួន៣ រួមមានស្រុកវាលវែង និងស្រុកក្រវ៉ាញ នៃខេត្តពោធិ៍សាត់, ស្រុកសំរោង បន្ទាយអំពិល និងស្រុកអន្លង់វែង (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិក ដែលចូលនិវត្តន៍
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិកនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលចូលនិវត្តន៍ចំនួន ១៦នាក់ ដែលធ្លាប់បម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជានាពេលកន្លងមក។ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈដូចខាងក្រោម ៖ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់បទសំភាសន៍ជាមួយភ្នាក់ងារទូរទស្សន៍ BTV News
នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ ភ្នាក់ងារទូរទស្សន៍ BTV News បានអញ្ជើញលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្តល់បទសម្ភាសលើប្រធានបទ ៣ ដូចខាងក្រោម៖ ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមសិង្ហបុរី ជូនដល់កាកបាទក្រហមកម្ពុជា ស្តីពី សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមជំនួយឧបត្ថម្ភពី កាកបាទក្រហមកូរ៉េ ជូនដល់កាកបាទក្រហមកម្ពុជា។ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា បន្តប្រគល់ជែលលាងដៃជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ជាខេត្តទី១១) និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន៩
កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៨០០កេស (ស្មេីនឹង ១២,៨០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន៩ សម្រាប់ប្រេីប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ នាស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។ (ច្រើនទៀត…)

ជែលលាងដៃចំនួន៩០៩កេសបានប្រគល់ជូនមន្ទីរពេទ្យបង្អែកចំនួន៦នៅក្នុងខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជា
ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តប្រគល់ជែលលាងដៃចំនួន៩០៩កេស(ស្មើនឹង ១៤.៥៤៤ដប) ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៦ នៅក្នុងខេត្តស្វាយរៀង និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយអនុសាខា ក្រុង-ស្រុកទាំង៨ ដែលពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។ (ច្រើនទៀត…)

កិច្ចប្រជុំទទួលស្គាល់និងកែសម្រួលតួនាទីភារកិច្ចសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បន្តអាណត្តិទី៥
នៅសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំ ពិធីប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់និងកែសម្រួលតួនាទីភារកិច្ចសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បន្តអាណត្តិទី៥ តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពី លោកជំទាវអគ្គលេខាធិការទី១ ឯកឧត្តម អគ្គលេខាធិការងទី២ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាទទួលសៀវភៅចំនួន ៣៨០ក្បាលពីឯកឧត្តម ពៅ សុខ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកសៀវភៅចំនួន ៣៨០ក្បាល ជូនលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់កាកបាទក្រហមកម្ពុជា។ សៀវភៅទាំងនោះមានចំណងជើងថា ១. អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ភាគ១ ជាភាសាខ្មែរ ចំនួន ៥០ក្បាល, ២. សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិសប្រយុទ្ធកូវីដ-១៩ ជាភាសាចិន និងភាសាអង់គ្លេស ចំនួន ៨០ក្បាល, ៣. សម្តេច ហ៊ុន សែន កំពូលស្ថាបនិកនិងបិតាសន្តិភាពរបស់កម្ពុជា (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកចំនួន៨ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ១.០០០កេស (ស្មើនឹង ២០.០០០ដប) ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក, កាកបាទក្រហមកម្ពុជា បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ (ច្រើនទៀត…)

ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ឧបត្ថម្ភជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស ជូនកាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានធ្វើពិធីប្រគល់-ទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពី ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលតំណាងដោយ លោក ម៉ក់ អ៊ីងថូវ អគ្គនាយកក្រុមហ៊ុន ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ (ច្រើនទៀត…)