
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់
នៅដើមឆ្នាំ២០២០ គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស ១០.៥៩៩នាក់) រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦ ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ ក្នុងចំណោមអណ្តូងទាំង ១១៨អណ្តូងខាងលើនេះ មានអណ្តូងចំនួន ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា ជួបសវនាការជាមួយគណៈប្រតិភូ (ARCH)
កក្រក ៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និង សំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដឹកនាំដោយ Mr. SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើនទៀត…)

សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា
កក្រក ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥ រាជធានីខេត្តក្រុមការងារកសាងយុទ្ធសាស្ត្រ (ច្រើនទៀត…)

កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាពមាតា ទារក និងកុមារ»
កក្រក ៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅរសៀលថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាពមាតា ទារក និងកុមារ» ដែលកិច្ចសម្ភាសន៍នេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

យុវជនកក្រកប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចូលរួមបរិច្ចាគឈាម
នាថ្ងៃអង្គារ៍ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ គណៈគ្រប់គ្រងទីប្រឹក្សាយុវជន និងយុវជន កក្រក ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមក្ដីស្រឡាញ់ក្រោមប្រធានបទ “យេីងរួមគ្នាសង្រ្គោះជីវិត“ ដែលមានការចូលរួមមហាជនទូទៅ និងនិស្សិតក្នុងវិទ្យាស្ថានផ្ទាល់ ដោយមានសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តសរុបចំនួន ២២៩ ប្លោក៕

កិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ
នៅរសៀលថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានអនុគណៈកម្មការ ខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ (អនុគណៈកម្មការទី១) នៃគណៈកម្មការរៀបចំខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការទី១ ដើម្បីពិភាក្សា ត្រួតពិនិត្យលើការងារដែលសម្រេចបាន និង ផែនការអនុវត្តបន្តរបស់ក្រុមនីមួយៗនៃអនុគណ:កម្មការទី១ ដេីម្បីឈានឆ្ពោះការ (ច្រើនទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូន អ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង ៥៩គ្រួសារ នៅខេត្តតាកែវ
កក្រក ៖ ក្នុងឱកាសចុះផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមប្រធានបទ «ជោគជ័យអ្នកផ្ទុកមេរោគអេដស៍ ប្រឆាំងការរើសអើង» នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួន៥ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត
កក្រក ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន៥លានរៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក សុីន សេដ្ឋកុល ត្រូវជាចៅប្រុសបង្កើត (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ
នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុងចំនួន២ខ្នងស្មើនឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស
(ច្រើនទៀត…)