
កិច្ចសម្ភាស៍ជាមួយភ្នាក់ងារទូរទស្សន៍ PNN ស្តីពី «ដំណើរឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ១ធ្នូ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា”
កក្រក ៖ នៅរសៀលថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ភ្នាក់ងារទូរទស្សន៍ PNN បានអញ្ជើញលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់កិច្ចសម្ភាសន៍មួយស្តីពី «ដំណើរឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” ក្នុង បរិបទកូវីដ-១៩» ដែលកិច្ចសម្ភាសន៍នេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើនទៀត…)

លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ប្រធានបេសកកម្ម I.C.R.C ប្រចាំកម្ពុជា ជួបសវនាការ និងជម្រាបលា
កក្រក ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល ក្នុងឱកាសជម្រាបលារបស់លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ (Roman Paramonov) ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជាដែលជំនួបនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្ម អស់រយៈពេល ៤ឆ្នាំ (២០១៧ – ខែ១១ ឆ្នាំ២០២០) (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំថ្មដា និងឃុំអូរសោម នៃស្រុកវាលវែង
កក្រក ៖ នៅថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៩៥គ្រួសារ រស់នៅភូមិចំនួន៥ ក្នុងឃុំថ្មដា និងឃុំអូរសោម នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់លែង
( កំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះ ចំនួន៣៨៦គ្រួសារដែលរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
កក្រក ៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះ ចំនួន២៨៧គ្រួសារ រស់នៅភូមិចំនួន២ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (ច្រើនទៀត…)

ក្រុមហ៊ុន Cam F & B Services Co., Ltd ឧបត្ថម្ភ ថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន Cam F & B Services Co., Ltd តំណាងដោយលោក សុខ ចេមមី នាយករងក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះដើម្បីទិញស្បៀង-សម្ភារនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត

ក្រុមហ៊ុន HSC Beverages Co., Ltd ឧបត្ថម្ភ ថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Beverages Co., Ltd តំណាងដោយលោក សុខ ចេន នាយកក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះដើម្បីទិញស្បៀង-សម្ភារនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត (ច្រើនទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកភ្នំស្រួចទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់ នៅថ្ងៃសៅរ៍ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣២គ្រួសារ រស់នៅក្នុងភូមិចំនួន៨៩ ឃុំចំនួន៧ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដេីម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ (ច្រើនទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ
ដោយក្តីអាណិតអាសូរ និងមើលឃើញពីការតស៊ូក្នុងជីវិតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្តព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារចំនួន៣នាក់ដែលរស់នៅក្នុងគ្រួសារក្រីក្របានចូលរួមប្រកួតកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កុមារទាំង៣នាក់នោះរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានឈ្មោះ ៖ ១. ពេជ្រ ធារ៉ាអាយុ១៣ឆ្នាំ, ២. សុវណ្ណ សាលីអាយុ១៤ឆ្នាំ, ៣. ឈិន ភារម្យអាយុ៩ឆ្នាំ។ (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជាផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ជូនដល់អ្នកផ្ទុកមេរោគអេដស៍មកពី ១៣សង្កាត់ ក្នុងរាជធានីភ្នំពេញ
កក្រក ៖ ដើម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» នៅថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ មកពី ១៣សង្កាត់ ក្នុងខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយដែលពិធីនេះប្រព្រឹត្តទៅនៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម (ច្រើនទៀត…)