• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះដែលរលាកភ្លើងធ្ងន់ធ្ងរ

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកជូនគ្រួសារ លោកកែវ ណារិន អាយុ ៥៤ឆ្នាំ ជាប៉ូលីសចរាចរណ៍ រងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ដោយ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ នៅភូមិស្វាយជ្រុំ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ)។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ជូនតំណាងអង្គការអាហ្វេស៊ីប

កក្រក៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ចំនួន ១៥លានរៀល ជូន លោកស្រី ម៉ម សុម៉ាលី តំណាងអង្គការអាហ្វេស៊ីប ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្គការអាហ្វេស៊ីប ​ដែលខិតខំប្រឹងប្រែងជួយដល់កុមារ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ជូនដល់អង្គការគ្រួសារថ្មី អង្គការសង្គ្រោះជនអស់សង្ឃឹម

កក្រក៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាលើកទី១២ ចំនួន ២០លានរៀល ជូនដល់អង្គការគ្រួសារថ្មី និងប្រគល់ថវិកាលើកទី១០ ចំនួន ២០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ផ្ទះថ្មថ្មី ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចម៉ែ ប្រគល់ជូនប្រជារាស្ត្រ ២គ្រួសារ នៅខេត្តកំពង់ស្ពឺ

ប្រជានុរាស្ត្រ ២គ្រួសារ រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ រំភើបរីករាយឥតឧបមារ ពេលដែលខ្ទមចាស់របស់គាត់ បានប្រែក្លាយជាផ្ទះថ្មថ្មី ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីសម្ពោធប្រគល់ផ្ទះនេះ បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែ មីនា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ នៅស្រុកសៀមប៉ាង

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៤៥២គ្រួសារ រស់នៅក្នុងភូមិចំនួន៧ ឃុំស្រែសំបូរ និងឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខចាស់គ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ នៅស្រុកជាំក្សាន្ត

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន៖ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១៧០គ្រួសារ រស់នៅក្នុងស្រុក ជាំក្សាន្ត (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របូរី និងក្រុងក្រចេះ

នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២៥១គ្រួសារ រស់នៅក្នុងស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របូរី និងក្រុងក្រចេះ ខេត្តខេត្តក្រចេះ។ (ច្រើន​ទៀត…)

កិច្ចសម្ភាសន៍រវាង កាកបាទក្រហមកម្ពុជា ជាមួយស្ថានីយ៍ទូរទស្សន៍PNN

កក្រក​ ៖​ ក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅកាន់ការប្រារព្ធខួបទី ១៥៧​ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០​ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់​សន្តិភាពនិងកាកបាទក្រហមកម្ពុជា» ខាងមុខនេះ​ នៅរសៀលថ្ងៃទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ ទូរទស្សន៍ភីអ៊ិនអ៊ិន​ PNN បានអញ្ជេីញលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីសន្ទនាថ្ងៃសៅរ៍​របស់ទូរទស្សន៍PNN​ ស្តីពី​ «ដំណេីរការនៃការរៀបចំទិវា​ ៨​ ឧសភា,​ សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩,​ ការងារ (ច្រើន​ទៀត…)

កិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញនៃការអនុវត្តការងារសុវត្ថិភាពសហគមន៍ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០

កក្រក​ ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០​ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជើញបូកសរុបក្នុង​កិច្ចប្រជុំស្តីពី​ «ការពិនិត្យឡើងវិញនៃការអនុវត្តការងារសុវត្ថិភាពសហគមន៍ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីទីស្នាក់កណ្តាល និងមន្ត្រីសាខា-អនុសាខា កាកបាទក្រហមកម្ពុជាខេត្ត-ស្រុក ដែលជាប្រតិបត្តិករនៃកម្មវិធីសុវត្ថិភាពសហគមន៍ចំនួន ១៥នាក់។ (ច្រើន​ទៀត…)