• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ លោក ទៀង សុគន្ធ ដែលបានដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង នៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោក ទៀង សុគន្ធ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុដួលប៉ះទង្គិចក្បាលជង្គង់ខាងឆ្វេង បណ្តាលឲ្យមានការប្រេះឆ្អឹងយ៉ាងធ្ងន់ធ្ងរ និងទើបចេញពីមន្ទីរពេទ្យបន្តការព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដើនមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាបានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល

កក្រក​ ៖​ នៅរសៀលថ្ងៃសុក្រ​ ៧រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៩​ ខែតុលា​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ ព្រមទាំងនាំយកទេយ្យវត្ថុ​ និងបច្ច័យ​ ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)​ ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ សម្រាប់ជួយសម្រាលការលំបាករបស់ព្រះសង្ឃ​

(ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបការងារ៩ខែក្នុងឆ្នាំ២០២០ និងទិសដៅការងារបន្តក្នុងត្រីមាសទី៤ របស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារ៩ខែក្នុងឆ្នាំ២០២០ និងទិសដៅការងារបន្តក្នុងត្រីមាសទី៤ ដោយមានការចូលរួមពី មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត ទីស្នាក់ការកណ្តាលទាំងអស់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសង្ខេតលទ្ធផលការងាររបស់នាយកដ្ឋានទាំង៥ ដែលបានបំពេញការងារក្នុងរយៈពេល៩ខែ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលអំណោយពីព្រះសង្ឃតៃវ៉ាន់ និងព្រះសង្ឃកម្ពុជាក្រោម

កក្រក ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីព្រះតេជគុណ វ៉ាង វិនឈីវ ព្រះសង្ឃតៃវ៉ាន់ និង ព្រះតេជគុណ ភឿ ហូវ ព្រះសង្ឃកម្ពុជាក្រោម ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ នាឱកាសនោះ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេននិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ឆ្នាំ២០២០

កក្រក ៖ នាព្រឹកថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ឆ្នាំ២០២០ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីសាខាទាំង២៥រាជធានីខេត្ត និងមន្ត្រីមកពីក្រសួងការងារចំនួន២នាក់ សរុបចំនួន ៥១នាក់។ វគ្គបណ្តុះបណ្តាលនេះ ប្រារទ្ធធ្វើឡើងនៅសាលប្រជុំអេ នៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

កិច្ចប្រជុំតាមអនឡាញ ស្តីពីការបូកសរុបការងារ៨ខែដើមឆ្នាំ២០២០ជាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត

នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំតាមអនឡាញ ស្តីពីការបូកសរុបការងារ៨ខែដើមឆ្នាំ២០២០ជាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីនាយក នាយិកា នាយករង នាយិការង នៃនាយកដ្ឋានទាំងប្រាំរបស់ទីស្នាក់ការកណ្តាល និងគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត សរុបជាង១០០នាក់។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ចំនួន២៥០គ្រួសារ នៅថ្ងៃ​សៅរ៍ ទី​ ១២​ ខែកញ្ញា​​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​ថ្នាក់ដឹកនាំ​-មន្ត្រី​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​ ចាស់ឥតទីពឹង​ ស្ត្រីមេម៉ាយ​ និងជនមានពិការភាព​ ចំនួន​ ២៥០គ្រួសារ​ (ក្នុងនោះខ្មែរ-ឥស្លាម​ ចំនួន​ ២៥គ្រួសារ)​ ដែលពួកគាត់រស់នៅ​ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តរាជបូណ៌ក្រុងសៀមរាប

នៅថ្ងៃអាទិត្យ​ ទី​៣០​ ខែសីហា​ ឆ្នាំ២០២០នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ បាន       អញ្ជើញនាំយកទេយ្យវត្ថុ​ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌​ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ទេយ្យវត្ថុ​ ដែលប្រគេនវត្តរួមមាន​​ អង្ករ​ ១០០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ១០០កំប៉ុង​ ទឹកបរិសុទ្ធ​ ៥កេស​ សាប៊ូដុំ​ ១កេស​ និងបច្ច័យ​ ២លានរៀល។ ប្រគេនព្រះចៅអធិការ​ សាដក​ ១​ និងបច្ច័យ​ ៥០ម៉ឺនរៀល៕ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកាមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​២០២០នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភថវិកា​ចំនួន​ ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)​​ ដល់មន្ទីរពេទ្យ​កុមារអង្គរ​ ខេត្តសៀមរាប​ ក្នុងឱកាសដែល​មន្ទីរពេទ្យនេះ​ ប្រារព្ធកម្មវិធី​បុណ្យផ្កាប្រាក់មហាសាមគ្គី​ ឆ្នាំទី​៧​ ដើម្បីរកមូលនិធិសម្រាប់ការព្យាបាល​ និងថែទាំសុខភាព​កុមារ-ទារក​ប្រមាណ​ជាង​ ៥០០នាក់​ ក្នុង​មួយថ្ងៃ​ដោយឥតគិតថ្លៃ។​ក្នុងឱកាសសំណេះសំណាលនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកសន្ទុក

នៅថ្ងៃសៅរ៍ ទី​ ២៩​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយសម្រាលការលំបាករួមមាន​ ស្បៀង​ សម្ភារ​ និងថវិកាចំនួន​ ១០លានរៀល​ ផ្តល់ជូនគ្រួសារ​ស្ត្រីឈ្មោះ​ តឹប​ ទុំ​ និងកូនស្រី​ រស់នៅភូមិសំណាក​ ឃុំកកោះ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ដែលធ្លាក់ខ្លួនពិការជើងដែលត្រូវកាត់ចេញសល់ត្រឹមជង្គង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលធ្វើដំណើរទៅជួយការងារប្តីដែលជាកម្មករដាប់ថ្ម​ នៅស្រុករវៀង​ ខេត្តព្រះវិហារ​។ (ច្រើន​ទៀត…)