• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់បុគ្គលិកសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ

ថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់បុគ្គលិកសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ចំនួន ១៤នាក់ ក្នុងនោះស្រី ២នាក់។ គោលបំណងនៃការបណ្តុះបណ្តាលនេះ នឹងជួយឱ្យបុគ្គលិកទាំងនោះ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជីវិតបុគ្គលិក និងភ្ញៀវមកស្នាក់នៅក្នុងសណ្ឋាគារនៅពេលមានតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងការពារសុវត្ថិភាពការងារ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលថវិកាពីទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជាធិបតីទាំងពីរគណៈ

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលថវិកាពី ឯកឧត្តម យឹម សុភាព ទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជាធិបតីទាំងពីរគណៈ ថវិកាចំនួន ២៥៩,៨០០ រៀល និងលោក យុវតី ឃួន សុវីរ៉ាដា ថវិកា ចំនួន ១០០,០០០ រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីយកទៅបម្រើឱ្យសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។ (ច្រើន​ទៀត…)

គ្រួសារទុរគតពីរនាក់ប្តីប្រពន្ធរស់នៅក្នុងរោងទ្រុឌទ្រោម នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រើប្រាស់​ និងថវិកាចំនួន​ ៥លានរៀល​ ដល់គ្រួសារទុរគតពីរនាក់ប្តីប្រពន្ធ​រស់នៅក្នុងរោងទ្រុឌទ្រោម​ នៅភូមិត្រាចទោល​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ គ្រួសារខាងលើនេះមានប្រពន្ធឈ្មោះ​ ផង់​ ជា អាយុ​ ៥៦ឆ្នាំ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់បទសម្ភាសជាមួយទូរទស្សន៍បាយ័ន និងអង្គភាពព័ត៌មាន Fresh News

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសជាមួយភ្នាក់ងារទូរទស្សន៍បាយ័ន និងអង្គភាពព័ត៌មាន Fresh News ស្តីពី «លទ្ធផលសំខាន់ៗនៃមហាសន្និបាតលើកទី២៣ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិភូ» ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។មហាសន្និបាទខាងលេីនេះ មានការចូលរួមពី សហព័ន្ធអន្តរជាតិ (ច្រើន​ទៀត…)

សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជាសម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិតថ្លែងអំណរគុណ និងព្រះរាជទ្រព្យចំនួន ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារអាម៉េរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារកុមារ និងទារកទើបកើត នៅមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប

បន្ទាប់ពីកម្មវិធីប្រគល់-ទទួលអំណោយជាថវិកា​ចំនួន​ ៥ម៉ឺនដុល្លារ​ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យ​កុមារអង្គរ​ ខេត្តសៀមរាប នាថ្ងៃចន្ទ​ ទី​ ២០​ ខែមិថុនា​ ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ និងសហការី បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយជួយសម្រាលការលំបាកដល់គ្រួសារកុមារ​ និងទារកទេីបកេីតចំនួន​ ១០០នាក់​ ដែលកំពុងសម្រាកព្យាបាល-ថែទាំ​ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាជួបពិភាក្សាការងារកម្មវិធីត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺ ជាមួយប្រតិភូកាកបាទក្រហមហ្វាំងឡង់

ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអនុញ្ញាត្តិឲ្យប្រតិភូកាកបាទក្រហមហ្វាំងឡង់ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីដំណើរការចាប់ផ្តើមអនុវត្តកម្មវិធី ត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺដែលមានរយ: ពេល ៣ឆ្នាំ (២០២២ -២០២៥) ក្នុងខេត្តគោលដៅចំនួន៤ ឧបត្ថម្ភថវិកាដោយ DG-ECHO/IFRC តាមរយ:កាកបាទក្រហមហ្វាំងឡង់។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលថវិកា អង្ករ និងទឹកសុទ្ធពីសប្បុរសជន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

១. ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ ឡុង មុនីចិន្តា ឧបត្ថម្ភថវិកា ១លានរៀល។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្ដរមានជ័យ និង ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស នៃខេត្តរតនគិរីទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២២នេះ​ កាកបាទក្រហមកម្ពុជា​ បានបន្តបេសកកម្មទៅតាមគោលដៅខេត្តចំនួនពីរ គឺលើទឹកដីខេត្តឧត្តរមានជ័យ​ និងខេត្តរតនគិរី​ ដែលសម្រេចបានការផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុបចំនួន ៦៧៨គ្រួសារ ក្នុងនោះចំនួន ២៨៨គ្រួសារ ជាចាស់ឥតទីពឹង ជនមានពិការភាព អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងរងគ្រោះថ្នាក់ដោយសារមីន ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍​ រស់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ​ (ច្រើន​ទៀត…)