• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង

កក្រក​​ ៖​ នៅថ្ងៃពុធ ទី​ ២៦​ ខែកុម្ភៈ​​ ឆ្នាំ២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​​ បានចាត់ឱ្យសហការីចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយជាលើកទី​ ៤​ ចាប់តាំងពីឆ្នាំ២០១៧ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ​ ដែលមានកុមារ​កំព្រា ៤០នាក់​ និងបុគ្គលិក​ ៧នាក់ មានទីតាំង​ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។  ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅសង្កាត់ស្រះចក

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៦ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះផ្ទះឈើប្រក់សង្ក័សីចំនួន១២ខ្នង ស្មើនឹង១៩គ្រួសារ កាលពីវេលាម៉ោង៧:០០នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២០ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅផ្លូវលេខ៧៣ ភូមិ១៧ សង្កាត់ស្រះចក ។ (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារនៅខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវបាន ស្រីមុំ ប្រធានគណ:កម្មាធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាពឬអ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារកក្នុងផ្ទៃ។ លោកជំទាវ បានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត នៅភូមិព្រែកតូច ភូមិព្រែកដាច់ ស្រុកលើកដែក

កក្រក៖ នៅរសៀលថ្ងៃពុធ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក បានផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត សរុបចំនួន ១៣គ្រួសារ មកពីភូមិព្រែកតូច ៨គ្រួសារ និងភូមិព្រែកដាច់ ៥គ្រួសារ ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។   គោលបំណងនៃកម្មវិធីប្រាក់កម្ចីឥតការប្រាក់វើលម៉េតនេះ ធ្វើឡើងដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងលើក (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយអំពីជំងឺរលោកសួតថ្មីនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយអំពីជំងឺរលោកសួតថ្មីដែលបង្ករឡើងដោយវីរុសកូរ៉ូណា ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីប្រចាំវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះស្លា  វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

នាល្ងាចថ្ងៃអង្គារ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកវេជ្ជ.​ ងី​ មានហេង អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន១៦ខ្នង និងបន្ទប់ជួល៧៩បន្ទប់ ស្មើនឹង៩៥គ្រួសារ នាវេលាម៉ោង ០៩:២០នាទីព្រឹកថ្ងៃនេះ​ ស្ថិតនៅផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ (ច្រើន​ទៀត…)

សិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង ៧ ក្នុងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខា កក្រក ខេត្តក្រចេះ ព្រៃវែង មណ្ឌលគិរី កំពង់ធំ កោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន ៥២នាក់ ក្នុងនោះស្រី ១៤នាក់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គន ឆ្នាំ​កុរ ឯកស័ក ព.ស​. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ចំនួន ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ ស្ថិតនៅភូមិ​ចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

ពិធីផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព- និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន ២ គឺបឋមសិក្សារោងដំរី និងបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុងដែលមានសិស្សចូលរួមសរុប ៨២នាក់ ស្រី ៥១នាក់។ (ច្រើន​ទៀត…)

ពិធីទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃ អាទិត្យ ទី ២៣ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកបាទក្រហមកម្ពុជាខេត្ត និងសហការីបានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះព្រហ្មជោតិសែមសុមុនីព្រះសមុហ៍អនុគណស្រុកកំរៀងនិងជាគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ដោយមានកាអញ្ចើញចូលរួមពី អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរឃុំតាក្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ (ច្រើន​ទៀត…)