• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាសបានទទួលអំណោយមនុស្សធម៌

នាថ្ងៃ ចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយមាស ដឹកនាំដោយ លោក មួង នឿន ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២០គ្រួសារ ស្ថិតនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។នាឱកាសនោះ លោកប្រធានកិត្តិយស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវសោកស្តាយ ពីសំណាក់ឯកឧត្តមជាវ តាយ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន៨០គ្រួសារ ក្នុងឃុំចំនួន១០ ស្មើ ៣៩ភូមិ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី ៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលត្រូវជាលើកទី៩​ (ឆ្នាំទី៩)​ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានគណៈប្រតិភូដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្រីសន្ធរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ  ទី២៤ ខែឧសភា ឆ្នាំ២០២០  នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ចំនួន ៦០ នាក់មកពី ៥ ឃុំ ក្នុងស្រុកស្រីសន្ធរ  រួមមានគ្រួសារក្រីក្រ ១៧នាក់, ជនចាស់ជរាគ្មានទីពឹង៨នាក់, ជនមានពិការភាព ១៨នាក់, ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ១០នាក់, កុមារកំព្រា ២នាក់ , អ្នកមានជម្ងឺរ៉ាំរ៉ៃ ៥នាក់ ។   ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកស្រីសន្ធរ ។

(ច្រើន​ទៀត…)

គ្រួសារមានជីវភាពខ្វះខាតមកពី ៣ ឃុំក្នុងស្រុករមាសហែកទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរា ១៤ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៩ គ្រួសារ សរុប ៥៤ គ្រួសារ មកពី ៣ ឃុំក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច អំពិល និងឃុំគគីរ ។ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១,២៤៥គ្រួសារ រស់នៅខេត្តចំនួន៧ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដើម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់​ក្នុងពេលថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ បែងចែកជា​ ៤មុខព្រួញ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋសរុបចំនួន​ ១,២៤៥គ្រួសារ​ នៅតាមតំបន់រងគ្រោះនីមួយៗ។

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបងទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់រងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន៤១គ្រួសារ រស់នៅក្នុងស្រុកគោលដៅចំនួន៣ រួមមានស្រុកថ្មគោលចំនួន៧គ្រួសារ ស្រុកកំរៀង ចំនួន១៨គ្រួសារ និងស្រុកសំពៅលូនចំនួន១៦គ្រួសារ។នាឱកាសនោះ ឯកឧត្តម យូ ឡាណា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកស្វាយទាប ខេត្តស្វាយរៀងបានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៦ គ្រួសារ ជនពិការ ៥ នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៣ គ្រួសារ   និងគ្រួសារមានជីវភាពខ្វះខាត ៩ គ្រួសារ ) សរុបចំនួន ២៣ គ្រួសារ មកពីឃុំពពែត ១៤ គ្រួសារ និងឃុំមនោរម្យ ៩ គ្រួសារ ក្នុងស្រុកស្វាយទាប ។នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន២១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ រួមមានឃុំប្រម៉ោយ ឃុំក្រពើពីរ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។នាឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់សរុបចំនួនចំនួន៤៩៣គ្រួសារ នៅក្នុងឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។នាឱកាសនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងអស់

(ច្រើន​ទៀត…)