• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅភូមិរង្សីទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបង្កឱ្យមានការខូចខាតផ្ទះសំបែង និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន (ច្រើន​ទៀត…)

យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តចូលរួមដាំនឹងកប់គ្រាប់ត្នោតតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង

នាថ្ងៃសៅរ៍ ទី៣០ខែឧសភាឆ្នាំ២០២០យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន១៥នាក់ បានចូលរួមដាំនឹងកប់គ្រាប់ត្នោត ចំនួន១០០,០០០គ្រាប់ ដែលជាដើមរុក្ខជាតិមួយប្រភេទតំណាងនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរ នៅក្នុងភូមិសាស្រ្តតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជន

នៅព្រឹកថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីរាជការមន្ទីរសុខាភិបាល ខេត្តសៀមរាប ។ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមម្ពុជា ខេត្តសៀមរាបបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ សប្បុរសជន មន្ត្រីរាជការសាខាពន្ធដារខេត្តសៀមរាប (ច្រើន​ទៀត…)

ប្រជាជនចាស់ជរាទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក ម៉េង ហាក់ ប្រធានកិត្តិយសអនុសាខា ស្រុកទឹកផុស រួមដំណើរដោយមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ទៅជូន គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ២គ្រួសារ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស ដែលតែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ

នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងដែនដីរាជធានីភ្នំពេញ។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះ និងបង្គន់អនាម័យជូនប្រជាជនទីទ័លក្រ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ និងបង្គន់អនាម័យ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី ជាអំណោយ របស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ និងជនពិការ នៅស្រុកពោធិ៍រៀង(ផ្ទះ ២ខ្នង និងបង្គន់ ១)។នាឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិឬស្សីស្រុក ខេត្តកំពង់ស្ពឺទទួលអំណោយកាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតនៅភូមិឬស្សីស្រុក ឃុំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ លោកវេជ្ជ. អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី២៧  ខែឧសភា ឆ្នាំ២០២០នេះ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា អមដំណើរដោយលោកស្រី ហេង សុវុត្ថា ប្រធានអនុសាខាបានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន៣២គ្រួសារ រស់នៅសង្កាត់ក្បាលកោះ ។នាឱកាសនោះ លោកចេង មុនីរ៉ា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកកំពង់សីលាបាន ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន១៦៨គ្រួសារ រស់នៅឃុំស្ទឹងឆាយ៤៩គ្រួសារ ឃុំកំពង់សីលា ៦៤គ្រួសារ និងឃុំអូរបាក់រទេះ ៥៥គ្រួសារ មានទីតាំងវត្តបីក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាបទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឆទានភូមិខ្នារ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៣គ្រួសារ (រលំ ៨ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ៣៥ខ្នង) នៃសង្កាត់ជ្រាវ ក្រុងសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)