• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
ព័ត៌មានថ្មីៗ

ប្រជាជនងាយរងគ្រោះនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី២៧  ខែឧសភា ឆ្នាំ២០២០នេះ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា អមដំណើរដោយលោកស្រី ហេង សុវុត្ថា ប្រធានអនុសាខាបានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន៣២គ្រួសារ រស់នៅសង្កាត់ក្បាលកោះ ។នាឱកាសនោះ លោកចេង មុនីរ៉ា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកកំពង់សីលាបាន ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន១៦៨គ្រួសារ រស់នៅឃុំស្ទឹងឆាយ៤៩គ្រួសារ ឃុំកំពង់សីលា ៦៤គ្រួសារ និងឃុំអូរបាក់រទេះ ៥៥គ្រួសារ មានទីតាំងវត្តបីក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាបទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឆទានភូមិខ្នារ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៣គ្រួសារ (រលំ ៨ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ៣៥ខ្នង) នៃសង្កាត់ជ្រាវ ក្រុងសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីទទួលអំណោយម៉ាស៊ីនអេធីអឹមអង្ករ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយម៉ាស៊ីនអេធីអឹមអង្ករ ចំនួន ៤គ្រឿង ពីប្រតិភូដឹកនាំដោយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រតិភូថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅក្រុងកំពង់ឆ្នាំងបានទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារ ចាស់ជរាគ្មានទីពឹង អ្នកទីទ័លក្រ ចំនួន ១២គ្រួសារ នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។នាឱកាសពេលនោះ ឯកឧត្តម ក៏បានពាំនាំប្រសាន៍ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាសបានទទួលអំណោយមនុស្សធម៌

នាថ្ងៃ ចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយមាស ដឹកនាំដោយ លោក មួង នឿន ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២០គ្រួសារ ស្ថិតនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។នាឱកាសនោះ លោកប្រធានកិត្តិយស បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវសោកស្តាយ ពីសំណាក់ឯកឧត្តមជាវ តាយ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកបារាយណ៍ ខេត្តកំពង់ធំបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន៨០គ្រួសារ ក្នុងឃុំចំនួន១០ ស្មើ ៣៩ភូមិ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី ៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលត្រូវជាលើកទី៩​ (ឆ្នាំទី៩)​ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានគណៈប្រតិភូដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្រីសន្ធរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ  ទី២៤ ខែឧសភា ឆ្នាំ២០២០  នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ចំនួន ៦០ នាក់មកពី ៥ ឃុំ ក្នុងស្រុកស្រីសន្ធរ  រួមមានគ្រួសារក្រីក្រ ១៧នាក់, ជនចាស់ជរាគ្មានទីពឹង៨នាក់, ជនមានពិការភាព ១៨នាក់, ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ១០នាក់, កុមារកំព្រា ២នាក់ , អ្នកមានជម្ងឺរ៉ាំរ៉ៃ ៥នាក់ ។   ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកស្រីសន្ធរ ។

(ច្រើន​ទៀត…)

គ្រួសារមានជីវភាពខ្វះខាតមកពី ៣ ឃុំក្នុងស្រុករមាសហែកទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរា ១៤ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៩ គ្រួសារ សរុប ៥៤ គ្រួសារ មកពី ៣ ឃុំក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច អំពិល និងឃុំគគីរ ។ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)