• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅចែកជួនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧គ្រួសារ ស្ថិតក្នុងឃុំលើកដែក ស្រុក កោះធំ ខេត្តកណ្តាល ។ នាឱកាសនោះ លោក ទៀង សុគន្ឋ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរហើយ សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ មិនតែប៉ុណ្ណោះសម្ដេចប្រធាន ថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។

ជំនួយសង្រ្គោះជាសម្ភារ ដែលសាខាបានផ្ដល់ជូនដល់គ្រួសារនីមួយៗមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១ដបធំ ,ប្រេងឆា ១ដប ,អាល់កុល ១ដបតូច ,ម៉ាស់ ១ប្រអប់ និងឃីត ១កញ្ចប់ ។ ដោយឡែកចំពោះអ្នករងគ្រោះរលំផ្ទះទាំងស្រុង ២គ្រួសារ បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារនូវ៖ កៅស៊ូតង់ ១ផ្ទាំង និងថវិកាចំនួន ៤០ម៉ឺនរៀល ។ រីឯអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរ ១គ្រួសារ បាន ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល និងអ្នករងគ្រោះដោយអន្លើ ៤គ្រួសារ បានឧបត្ថម្ភថវិកាដល់គ្រួសារនីមួយៗ ចំនួន ១០ម៉ឺនរៀលផងដែរ ៕