• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/5
2/5
3/5
4/5
5/5

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

សាខា កក្រក ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២០២០នេះ ឯកឧត្តម ងី សែត ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននិងសហការី បាន ចុះសួរសុខទុក្ខ និងផ្តល់អំណោយនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រួមមាន៖

១.យុវជន អឿន សៅពិជ្រ អាយុ១៦ឆ្នាំ រស់នៅភូមិអូរទន្ទឹម ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបងរងគ្រោះថ្នាក់ផ្ទុះគ្រាន់មីនតោន (បន្សល់ពីសម័យសង្គ្រាម) ខណៈពេលកំពុងស៊ីឈ្នួលកាប់ឆ្កាដីព្រៃអោយគេកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង ១៥:០០ រសៀលនៅចំណុចបេងប្រហោងក្បាល់អូក្រូច ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង

២.យុវជន កា គឹមហុង អាយុ២១ឆ្នាំ

៣.យុវជន សុង ប៉ាវ អាយុ ១៨ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង រងគ្រោះឆេះពេញខ្លួនដោយឆេះម៉ូតូ ខណៈកំពុងធ្វើដំណើទឹកសុទ្ធដើរលក់ជូបគ្រោះថ្នាកចរាចរណ៍ ។

ក្នុងឱកាសនោះ ឯកឧត្តម ងី សែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះជនរងគ្រោះតាមរយៈឪពុកម្ដាយ និងសូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានស្តីទីសាខា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្ដិភាព ព្រោះសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង ព្រមទាំងជីវិតមនុស្សដូចករណីផ្ទុះមីនតោននេះ។
ជាមួយគ្នានេះ យុវជនអឿន សៅពិជ្រ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានក្តីមេត្តា ករុណា ចំពោះ អ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

សម្ភារដែលសាខាបានឧបត្ថម្ភដល់ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកសុទ្ធ វីឃែរ ចំនួន ៥កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត ១និងថវិកា២០០,០០០រៀលផងដែរ ដោយឡែកគ្រួសាររងគ្រោះដោយភ្លើងឆេះពេញខ្លួនទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកសុទ្ធ វីឃែរ ចំនួន ៥២កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត ១ថវិកាចំនួន១០០,០០០រៀលផងដែរ៕