• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ស្ត្រីឈ្មោះ រី ប៉ិញ ដែលទើបឆ្លងទន្លេ ដែលមានជីវភាពខ្វះខាត ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គា ៦កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយលោកជំទាវ លំ គន្ធារី អនុប្រធានគណ:កម្មាធិការសាខា ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សុខ ចន្ធធូ អនុប្រធានកិត្តិយសសាខា លោក កើត រ័ត្ន អនុប្រធានគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខាក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនស្ត្រីឈ្មោះ រី ប៉ិញ ដែលទើបឆ្លងទន្លេបាន៥ថ្ងៃ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិស្រយូវជើង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកជំទាវអនុប្រធានបានពាំនាំនូវប្រសាសន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ផ្តាំផ្ញើរ សួរសុខទុក្ខ និងរំលែកការលំបាកដែលកំពុងជួបប្រទះ ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្រួសារដែលងាយរងគ្រោះនិងជួបវិបត្តិភ័យផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ឃីត១, អាវយឺត៥, ឃីតសម្រាប់ទារក១, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង និងតង់២។ បន្ថែមពីលើនេះ លោកជំទាវ សុខ ចន្ទធូ បានផ្តល់ជូនថ្នាំការពារទាស់សរសៃខនចី១ដប។ ដោយមើលឃើញពីការលំបាករបស់គ្រួសារពួកគាត់ ក៏មានសប្បុរសជនបានឧបត្ថម្ភស្បៀងមួយចំនួនផងដែរ៕