• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងទិសដៅបន្ត ឆ្នាំ២០២១

សាខាកក្រកខេត្តពោធិ៍សាត់៖ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា មន្រ្តីសាខា អនុសាខាកាកបាទក្រហម ក្រុងស្រុកទាំង៧ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាច្រើននាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបពីលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តបន្តក្នុងឆ្នាំ២០២១ ព្រមទាំងសិក្សាពីបញ្ហា​ប្រឈមមួយចំនួនដែលសាខា និងអនុសាខាបានជួបប្រទះកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងសកម្មភាពការងារមនុស្សធម៌យ៉ាងផុសផុល រយៈពេលមួយឆ្នាំកន្លងមក ដោយសហការគ្នាបានល្អប្រសើររវាងគណៈកម្មាធិការសាខា ជាមួយក្រុមប្រតិបត្តិសាខា និងសមាជិកសមាជិកាសាខា។

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើដល់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់ ពេលមានគ្រោះមហន្តរាយកើតឡើង ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិឃុំស្រុកដើម្បីដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕