អ្នកស្ម័គ្រចិត្ត
តើមានន័យយ៉ាងដូចម្តេច…
ជារៀងរាល់ថ្ងៃ អ្នកស្ម័គ្រចិត្ដកាកបាទក្រហម បាននិងកំពុងធ្វើការជាមួយមនុស្សរាប់ពាន់នាក់ទូទាំងប្រទេស។
ជាអ្នកស្ម័គ្រចិត្ដកាកបាទក្រហម អ្នកអាចជួបជាមួយមិត្ដថ្មី រៀនជំនាញថ្មីៗ និងចូលរួមយ៉ាងសកម្មក្នុងការងារ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយចូលរួមក្នុងកម្មវិធី និងសកម្មភាពនានា។
អ្នកនឹងទទួលការបណ្ដុះបណ្ដាលស្ដីពីគោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្ដរជាតិ ភាពជាអ្នកដឹកនាំ វគ្គបំប៉ន និង វគ្គសម្រាប់បម្រើក្នុងគម្រោង-កម្មវិធីជាក់លាក់។ សកម្មភាពមួយចំនួន ដែលអ្នកអាចចូលរួម រួមមាន ៖
• ការដាក់ថ្នាំអាបេត ដើម្បីកម្ចាត់មូសខ្លា ការពារជំងឺគ្រុនឈាម
• ផ្សព្វផ្សាយព័ត៌មានអំពីជំងឹអេដស៍ ជំងឺសង្គម តាមរយៈការសំដែង ល្បែងកម្សាន្ដ ខិត្ដប័ណ្ណ និង សិក្ខាសាលា
• ជួយសង្គ្រោះជនរងគ្រោះដោយគ្រោះមហន្ដរាយ
• ផ្តល់សេវាកម្មសង្គ្រោះបឋម
• ស្វែងរកអ្នកស្ម័គ្រចិត្តផ្ដល់ឈាម
• ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន ដល់សហគមន៍
ទំនាក់ទនង
អ្នកស្ម័គ្រចិត្ដ ត្រូវបានជ្រើសរើសតាមរយៈសាខានីមួយៗ ដោយមានការសហការជាមួយនាយកដ្ឋានដែលមាន គម្រោង-កម្មវិធី ក្នុងការផ្ដល់សេចក្ដីណែនាំអំពីការជ្រើសរើស និងប្រមូលផ្ដុំអ្នកស្ម័គ្រចិត្ដ ដើម្បីអនុវត្ដសេវាកម្ម ជាពិសេស ជាមួយប្រជាជននៅតាមជនបទ។
សម្រាប់ព័ត៌មានទូទៅ សូមទាក់ទង ៖
ទូរស័ព្ទ ៖ +៨៥៥ ២៣ ៨៨១ ៥១១
ទូរសារ ៖ +៨៥៥ ២៣ ៨៨១ ៥២២
អ៊ីម៉េល ៖ info@redcross.org.kh