• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជាបានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១

នាថ្ងៃសុក្រ​ ទី​៩​ ខែ​មេសា ឆ្នាំ​២០២១នេះ​ នៅវិទ្យាល័យទួលទំពូង ថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ នៃកាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ លើកទី១ ។ ក្នុងនាម​ ថ្នាក់ដឹកនាំ​ មន្ត្រីបុគ្គលិក​ នៃកាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញទាំងអស់​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ​ សុខុមាលភាព​ អាយុជីវិតប្រជាពលរដ្ឋយេីង ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសយេីងកំពុងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ឆ្លងរាលដាលចូលក្នុងសហគមន៍ ។

ទន្ទឹមនឹងនេះដែរ​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ទាំងអស់គ្នាតាមការរៀបចំ​ និងកំណត់ដោយក្រសួងសុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសូមបង្កេីនការប្រុងប្រយត្ន័បន្ថែមទៀតបេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ​ និងសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានី-ខេត្ត​ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដេីម​ )​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ៕