• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

អ្នករស់នៅទីលានចាក់សម្រាមទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី​២០​ ខែ​មិថុនា ឆ្នាំ​២០២០នេះ​​​ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី​ សង្កាត់ដង្កោ ខណ្ឌដង្កោ​ ឯកឧត្តម ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខា​ បានចុះសំណេះសំណាលសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់​អ្នករើសអេតចាយ​ កម្មករ កម្មការិនី ដែលបាននឹងកំពុងបម្រើការងារនៅទីលានចាក់សំរាមដង្កោ សរុបចំនួន៣៩៤គ្រួសារ ។ឯកឧត្តម ឃួង​ ស្រេង​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខ​ និងការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង​ ហើយមិនបានដោះស្រាយ​នោះឡើយ​ ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖​ សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ ក្រោមដឹកនាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន​ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ​​​​​​​​រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ ទុរគតជន ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសបានអន្តរាគមន៍ទាន់ពេលវេលាចំពោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏សូមថ្លែងនូវការកោតសរសើរដល់បងប្អូនអ្នករើសអេតចាយ​ កម្មករ កម្មការិនីទាំងអស់ ទោះជាមានជួបការលំបាកក្នុងជីវភាពយ៉ាងណាក្តី​ ក៏បងប្អូនខិតខំប្រកបរបរដែលសុចរិតដេីម្បីចិញ្ចឹមជីវិត ព្រមទាំងសូមផ្តាំផ្ញើដល់បងប្អូនយកចិត្តទុកដាក់ការពារ​ និងថែរក្សាសុខភាព ជាពិសេសបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ​ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង​ ម៉ាស១ប្រអប់​ ទឹកដោះគោ១៨កញ្ចប់​​ ទឹកសុទ្ធឱរ៉ាល់១កេស និងថវិកាចំនួន៣ម៉ឺនរៀល ៕