• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/3
2/3
3/3

អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៥គ្រួសារទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ និងសហការី​ បានអញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​ជូនបងប្អូន​អ្នករស់​នៅជាមួយ​មេរោគអេដស៍​ចំនួន៥គ្រួសារ (នៅភូមិភ្លង់ និងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ) ។

មានប្រសាសន៍នា​ឱកាសនោះ លោកជំទាវ​ក៏បានសម្តែង​នូវការអាណិត​ អាសូរ ចំពោះបងប្អូន​ទាំងអស់ ដោយបាន​បញ្ជាក់ថា នេះគឺជាបញ្ហា​មួយធ្វើឲ្យយើង​ទាំងអស់គ្នា រួមសហការ​គ្នាដោះស្រាយ ​ដើមី្បឈាន​ទៅគ្រប់គ្រង​ឲ្យបាន នូវការឆ្លង​រាលដាល​នៃជំងឺអេដស៍។ លោកជំទាវ​ក៏បានធ្វើការ​លើកទឹកចិត្ត​ដល់បងប្អូនទាំងអស់កុំឲ្យ​អស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍​នាពេលបច្ចុប្បន្ន យើងមាន​ថ្នាំប្រឆាំង ហើយតែ​បងប្អូន​គោរពឲ្យបានទៅ​តាមវេជ្ជបញ្ជា​របស់គ្រូពេទ្យ និងថែរក្សា​សុខភាពខ្លួន យើងនឹង​អាចរស់រាន​ដូចពលរដ្ឋទូទៅដែរ។

អំណោយ​មនុស្សធម៌​ដែលបានផ្ដល់ជូន៖
-គ្រួសារអ្នករស់​នៅជាមួយ​មេរោគអេដស៍ ១គ្រួសារទទួលបាន៖ – មុង១ – ភួយ១ – សារុង១ – ក្រមា១ – មី១កេស – ត្រីខ១យួរ -ទឹកត្រី១យួរ – ទឹកស៊ីអ៊ីវ១យួរ – ទឹកដោះគោខាប់២កំប៉ុង – ស្ករស១គីឡូក្រាម – អង្ករ៥០គីឡូក្រាម និងថវិកា ៤ម៉ឺនរៀល។
-គ្រួសារក្មេងកំព្រាទទួលបាន៖ – មុង១ – ភួយ១ – សារុង១ – ក្រមា១ – មី១កេស – ត្រីខ១យួរ -ទឹកត្រី១យួរ – អង្ករ៥០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។

ក្រោយពីជួបសំណេះសំណាលសួរសុខទុក្ខរួចប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គធំ ដែលមានទីតាំងនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។ អគារនេះត្រូវបាទសាងសង់តាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ ដែលសម្រេចបានប្រហែល ៧០%ហើយ។