• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អ្នកផ្ទុកមេរោគអេដស៍ នៅខេត្តព្រៃវែង ជួបសំណេះសំណាលជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

កក្រក​ ៖​ នៅថ្ងៃទី​ ១៩​ ខែមករា​ ឆ្នាំ២០២១នេះ​ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ សហការជាមួយ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់សាខា​ ខេត្តព្រៃវែង​ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​ជូនដល់​ អ្នកផ្ទុកមេរោគអេដស៍ចំនួន​ ៤៥គ្រួសារ​ រស់នៅ​ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ២០២០​ ក្រោមប្រធានបទ​ «សាមគ្គីភាពជាសកល​ និងការទទួលខុសត្រូវរួមគ្នា​»។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជា​អនុប្រធានអចិន្ត្រៃ​យ៍​ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់អំពីសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មុននិងក្រោយពេលដែលសម្តេច ទទួលបានគោរមងារពីអង្គការសហប្រជាជាតិ គឺជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលបានផ្តល់ជាគំរូដល់អន្តរជាតិក្នុងការចូលរួមទប់ស្កាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

ជាមួយគ្នានេះដែរ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមផ្សព្វផ្សាយបន្ត​ និងចូលរួមមិនចម្លងមេរោគអេដស៍ទៅអ្នកដទៃ។ ទន្ទឹមនឹងនេះ​ សូមចូលរួមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតា​តាមបែបគន្លងថ្មី​ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មីយេីង ១កេស, ត្រីខ ១០កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ អាវយឺត) ១កញ្ចប់, សាប៊ូ​ ២ដុំ, និងថវិកា ៥០.០០០រៀល៕