• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អ្នកផ្ទុកមេរោគអេដស៍ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

ឆ្លៀតក្នុងដំណើរបេសកកម្មនៅខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃអាទិត្យ​ ទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ និងលោកជំទាវ​ ហៅ​ ច័ន្ទសិរីទេពី​ ចៅ​ ភិរុណ​ អនុប្រធានអចិន្ត្រៃយ៍​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ និងជាអនុប្រធានក្រុមការងារ​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៅថ្នាក់សាខា​ រួមជាមួយសហការី​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា បានជួបសំណេះសំណាល​ និងចែកអំណោយមនុស្សធម៌​ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន​ ១០គ្រួសារ​ រស់នៅភូមិចំនួន៩​ ឃុំ/សង្កាត់ចំនួន៤​ នៃក្រុងស្វាយរៀង​ និងស្រុកស្វាយទាប​ ​ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ​ លោកជំទាវ​ ហៅ​ ច័ន្ទសិរីទេពី​ ចៅ​ ភិរុណ​ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់​ និងសូមផ្តាំផ្ញេីដល់បងប្អូនសូមបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យជាប់លាប់​ ព្រោះថាប្រសិទ្ធភាពនៃឱសថប្រឆាំងមេរោគអេដស៍ធ្វេីឱ្យកម្រិតមេរោគអេដស៍នៅក្នុងខ្លួនរបស់បងប្អូនមិនអាចធ្វេីតេស្តឃេីញ​ និងទប់ស្កាត់ការចម្លងទៅកាន់អ្នកដទៃ​ ក៏ដូចជាចូលរួមក្នុងចរន្តជាតិបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

ក្នុងឱកាសនោះ​ដែរ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងលេីកទឹកចិត្តដល់បងប្អូនទាំងអស់​ សូមបន្តថែទាំសុខភាពឱ្យបាន​ល្អ​​ បរិភោគទឹកឆ្អិន​ រស់នៅមានអនាម័យ​ ហេីយបន្តខិតខំប្រកបមុខរបរប្រចាំថ្ងៃ​ រួមជាមួយការដាំដំណាំបន្លែគ្រួសារ​ ដេីម្បីសុវត្ថិភាពអាហារ​ និងជីវភាពគ្រួសារ។

គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ៣០គីឡូក្រាម,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង,​ ទឹកស៊ីអ៉ីវ​ ៦ដប,​ កន្ទេលបត់​ ១,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​ និងថវិកា​ ៥ម៉ឺនរៀល៕