• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អ្នកផ្ទុកមេរោគអេដស៍ចំនួន៣២នាក់នៅភូមិព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត រួមទាំងសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣២នាក់ ស្ថិតនៅ ភូមិព្រៃនប់ (វត្តព្រៃនប់) ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនជូនព្រះសង្ឃវត្តចំនួន ០១ គឺវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១។

ទន្ទឹមនឹងនេះ ផងដែរ ឯកឧត្តម គួច ចំរើន បានសង្កេត មើលឃើញថាស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះមានសុខភាពល្អប្រសើរ ដោយក្នុងចំណុចនេះ ក្នុងនាមឯកឧត្តមប្រធានមានចិត្តសប្បាយរីករាយ ដែលបងប្អូនប្រជាពលរដ្ឋយល់ដឹង ទាក់ទងនឹងបញ្ហាជំងឺមេរោគអេដស៍នេះ ហើយបានថែទាំសុខភាពរបស់បងប្អូនបានល្អប្រសើរ។

ឯកឧត្តម គួច ចំរើន បានអំពាវនាវឱ្យបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំល្អ និងសូមទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍ និងអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ទឹកសុទ្ធ ១កេស ភេជ្ជៈ ១កេស ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល។ រីឯកទេយ្យទានជាគ្រឿងឧបភោគបរិភោគដែលបានប្រគេនជូនក្នុងមួយវត្តចំនួន ០១រួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកត្រី ១កេស ត្រីខ ១កេស មី ១កេសធំ ម៉ាស់ ២ប្រអប់ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេសនិងបច្ឆ័យចំនួន ១លានរៀល៕