• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អ្នកគ្រូ ជ័យ សោមា នៃសាលាបឋមសិក្សា សម្ដេចជាស៊ីម ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃទីពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានផ្តល់អំណោយមនុស្សធម៌ ជូនអ្នកគ្រូ ជ័យ សោមា នៃសាលាបឋមសិក្សាសម្ដេច ជា ស៊ីម នៅសង្កាត់លេខ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជំងឺមហារីកសាច់ដុះក្នុងរូងថ្លើមព័ទ្ធមកលំពែង ថង់ប្រមាត់ មាត់ស្បូន មិនអាចវះកាត់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ អស់រយៈពេល ២ខែ រង់ចាំក្រុមគ្រូពេទ្យតម្រូវឱ្យចាក់គីមី និងតាមដានអការៈនៃជំងឺ ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពអ្នកគ្រូ ជ័យ សោមា ព្រមទាំងផ្តាំផ្ញើឱ្យអ្នកគ្រូខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយវិលទៅរស់នៅជួបជុំគ្រួសារឡើងវិញ។

ក្នុងនាមស្វាមីអ្នកគ្រូ ជ័យ សោភា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយប្រគល់ជូនរួមមាន៖ អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ម៉ាស ១ដុំ ឃីត២(សារុង២ មុង២ ភួយ២ ក្រមា២ និងអាវយឺត៤) និងថវិកាមួយចំនួន៕