• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អាជីវករលក់ដូរនៅផ្សារសេះស ខេត្តកែប ទទួលរងនូវគ្រោះដោយអគ្គីភ័យទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានចុះសួរសុខទុក្ខ និងចែកំអំណោយមនុស្សធម៌ជូនជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសដែលទទួលរងនូវគ្រោះឧបទ្ទវហេតុអគ្គីភ័យឆេះអស់ទាំងស្រុងចំនួន ១៥០គ្រួសារ ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម ជិន ប៊ុនស៊ាន គណៈកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងស្ថាប័នពាក់ព័ន្ធ។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណផ្សារេសះសដែលបានទទួលរងនូវអគ្គីភ័យ ស្ថិតក្នុងភូមិអូក្រសាសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭក និងសោកស្តាយជាទីបំផុតចំពោះឧបទ្ទវហេតុដែលកើតមានឡើងនាពេលនេះដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមប្រធាន បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣កុំ, ៣ការពារ និង២ចូលរួម ឲ្យបានខ្ជាប់ខ្ជួន ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស និងថវិកាចំនួន ១០មុឺនរៀល ក្នុងនោះដែរឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ផងដែរ៕