• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ក្រុងកំពត

នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា ដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះអប់រំ ផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការកែសម្រួល អនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន ១០ នាក់ ស្រី ០១ នាក់ ក្នុងនោះមានក្រុមប្រតិបត្តិសាខា ០២ នាក់ អ្នកស្ម័គ្រចិត្ត ០២ នាក់ យុវជនកាកបាទក្រហម ០៥ នាក់ ស្រី ០១ នាក់ និងទីប្រឹក្សាយុវជន ០១ នាក់។

គោលបំណងនៃការអប់រំផ្សព្វផ្សាយនេះគឺ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីខ្លឹមសារថ្មីនៃច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ ចូលរួមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។

សាខាបានឧបត្ថម្ភសាប៊ូដល់អ្នកចូលរួមចំនួន ៦៤ នាក់ ក្នុងម្នាក់ៗទទួលបានសាប៊ូ ០១ដុំ ។ សូមបញ្ជាក់ក្រុមការងារបានបិទខិតប័ណ្ណតាមខ្នងផ្ទះ តាមទីសាធារណៈ និងបាញ់អាល់កុលលាងសំអាតដៃជូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ៕