• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា២០២១«ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»នៅខេត្តបាត់ដំបង

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក យ៉ាន ឧត្តម  នាយករងសាខាកាកបាទក្រហកម្ពុជាខេត្ត តំណាងលោកនាយកសាខា បានដឹកនាំមន្រ្តីសាខា និងយុវជនកាកបាទក្រហកម្ពុជាចំនួន ១៣នាក់ ស្រី៩នាក់ បានចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២១ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី មន្ទីរ ស្ថាប័ន កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស ដែលជាច្រើនរូប នៅសួននាគសន្ដិភាព។

គួរបញ្ជាក់ឲ្យដឹងថា ការរៀបចំទិវាអនាម័យបរិស្ថានជាតិនេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស។

ទិវាថ្នាក់ជាតិដែលប្រារព្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ដែលរៀបចំដោយមន្ទីបរិស្ថានខេត្តសហការជាមួយរដ្ឋបាលខេត្ត ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»  នេះ ក៏ជាការចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួម ធ្វើអនាម័យក៏ដូចជាបំផុសចលនាចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព៕