• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អបអរសាទរទិវាជាតិសុខភាពមាតា កុមារ និង ទារក

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ស ចេង អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ ចឹក ហេង អនុ ប្រធានអចិន្ត្រៃយ៍សាខាខេត្ត និងក្រុមការងារបាននាំយកសម្ភារ និងថវិកាចុះសាកសុខ ទុក្ខស្រ្តីឆ្លង ទន្លេ និងស្រ្តីមានផ្ទៃពោះរងចាំសម្រាល ចំនួន ២៥ នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ។   ក្នុងឱកាសប្រារព្វ ទិវាជាតិ សុខភាពមាតា ទារក  និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ “សុខភាពកុមារកម្ពុជានាពេលអនាគត ” លោកជំទាវ ស ចេង អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារមានប្រសាសន៍ថា​ ទិវាជាតិ សុខភាពមាតា ទារក និងកុមារនេះ បានប្រារព្ធឡើង តាមអនុក្រឹត្យលេខ ២៧ អនក្រ,បក ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី ២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិ នេះស្របពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានគោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែន ការសកម្មភាពរួម អង្គការសហប្រជាជាតិ ដើម្បីសុខ ភាពស្ត្រី និងកុមារ។

លោកជំទាវអនុប្រធានកិត្តិយសសាខា បានបញ្ជាក់នូវអនុសាសន៍ទាំង ៥ ចំណុច តាមសារ លិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្សរជនឆ្នើមថ្នាក់ជាតិនៃការសកម្មភាពរួមអគ្គលេខាធិ ការអង្គការសហប្រជាជាតិ ដើម្បីសុខ ភាពស្រ្តី និងកុមារ ដើម្បីជាប្រយោជន៍ ក្នុងការលើកកំពស់សុខុមាល ភាព ដល់ខ្លួនឯងជាម្តាយ ផង និង កុមារជាបុត្រធីតា របស់ខ្លួនផង និងបានអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ទាំងអស់ សូមចូលរួមគាំទ្រការ អនុវត្តគោល នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា អោយមានប្រសិទ្ធិ ភាពខ្ពស់ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ ២០៣០ ពិសេស ការកាត់បន្ថយ អត្រាស្លាប់របស់ មាតា និងទារក ក៏ដូចជា កុមារ អាយុក្រោម ៥ ឆ្នាំ ។ ជាមួយនោះ ស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិ យោគគាំទ្រ ដល់ការងារសុខភាព មាតា ទារក និង កុមារ នៅទូទាំងខេត្តព្រះវិហារ ។

សម្ភារផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖ពូកសម្រាប់ ទារក១ ឈុត ខោ១ អាវ១ មួក១ សាប៊ូកូនក្មេង ១ ដប ទឹកដោះគោឆៅសម្រាប់ម្តាយ១ ឡូ និង ថវិកា ៥ម៉ឺន រៀល ៕