• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អបអរសាទរថ្ងៃប្រវត្តិសាស្ត្រ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

នៅព្រឹកថ្ងៃពុធ​ ទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ បានដឹកនាំគណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ​​ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ​ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងមានការយាង-អញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ​ សម្តេចព្រះសង្ឃនាយក​ សម្តេចព្រះសង្ឃ​ ព្រះរាជាគណៈ​ ព្រះរាជវង្សានុវង្ស​ ថ្នាក់ដឹក-មន្ត្រីជាន់ខ្ពស់ស្ថាប័ន​ ព្រឹទ្ធសភា រដ្ឋសភា​ រាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

កូន ចៅ ចៅទួត ចៅលួត សូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច​ដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លាបំផុត នៃព្រះករុណាព្រះបាទសម្តេច​ ព្រះនរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតា​ ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិខ្មែរ​ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទាឯករាជ្យជាតិឱ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំងជោគជ័យបានទាំងស្រុង នៅថ្ងៃទី​ ៩​ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ស្នាព្រះហស្តមិនអាចកាត់ថ្លៃបាននេះ​ បានក្លាយជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ​ ជាពិសេស​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីជាប្រមុខ​ បានប្តេជ្ញាដង្ហែតាមវីរៈគំរូរបស់​ ព្រះបរមរតនកោដ្ឋ​ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​ មានសុខសន្តិភាព​ ស្ថិរភាព​ អភិវឌ្ឍនភាព​ ទទួលបានបូរណភាពទឹកដី​ ឯកភាពជាតិ​ អព្យាក្រឹតភាព​ និងកិត្យានុភាពល្បីល្បាញលើពិភពលោក៕