• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាស្រុកបន្ទាយអំពិលចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ឃិន ញាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យបានចុះសហការជាមួយអនុសាខាស្រុកបន្ទាយអំពិល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ សរុបចំនួន ៤៤គ្រួសារ កាលពីល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០ នៅក្នុង ១៨ភូមិ ៣ឃុំ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ក្នុងឱកាសនោះដែរ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់ ឯកឧត្ដម គន់ គីម

ប្រធានកិត្តិយសសាខា និងឯកឧត្ដម ប៉ែន កុសល្យ ប្រធានគណៈ កម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។

ឆ្លៀតក្នុង ឱកាសនោះដែរក្រុមប្រតិបត្តិសាខាក៏បានអប់រំផ្សព្វផ្សាយស្តីអំពីជម្ងឺកូវីត-១៩ដល់ពួកគាត់ផងដែរ។គ្រួ សារនី មួយទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កែស, ត្រីខ១០ កំប៉ុង, មុង១, សារុង១, ភួយ១,ក្រមា១, ទឹកស៊ី អ៊ីវ១យួរ, អាវយឺតចំនួន៥៕