• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាស្រុកជលគីរី សួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះ នៅភូមិពាមឆ្កោក

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាស្រុកជលគីរី បានចុះសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ ដល់គ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារកំពុងជួបការលំបាក ចំនួន ០៥ គ្រួសារ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។លោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ

និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺខូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺខូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

អំណោយដែលក្នុងមួយគ្រួសារទទួលបាន មាន ៖ អង្ករ ២០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១យួរ និងសាប៊ូ ១ដុំ ៕