• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិតបានបន្តទទួលបច្ច័យ ទេយ្យទានពីព្រះសង្ឃ

ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយបង្ករដោយគ្រោះធម្មជាតិផ្សេងៗ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ព្រះគ្រូសុភធម្មញាណ ភួង សុភ័ណ្ឌ ព្រះគ្រូសូត្រស្តាំវត្តបុព្វារាម(ហៅវត្តព្រៃយាយ) ក្នុងក្រុងបាវិត មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបានយកបច្ច័យ ទេយ្យទានចំនួន ១៣ មុខ គិតជាថវិកាសរុប ៦,៤៨២,៥០០ រៀល មកប្រគល់ ដល់អនុសាខាក្រុង សម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង នៅក្នុងក្រុង ។

ក្នុងឱកាសនោះលោក លឹម សៀង ហេង ប្រធានកិត្តិយសអនុសាខាក្រុង បាននាំមកនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាល ព្រះអង្គតែងតែផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ។ ហើយលោក បានសន្យាថាអំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។