• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកស្រី គាត សារឹម មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ  រស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស   ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម សម្ភារផ្ទះបាយមួយចំនួន និងថវិកា៥ម៉ឺនរៀលផងដែរ ៕