• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង ប្រគល់ផ្ទះ១ខ្នង ជូនគ្រួសារចាស់ជរាគ្មានទីពឹង

នាថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានរៀបចំពិធីប្រគល់-ទទួលផ្ទះ ចំនួន ១ខ្នងដែលជាអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង សាងសង់ជូនលោកយាយ មាស អ៊ុន រស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ពិធីនេះ ក៏មានផ្តល់អំណោយជូនគ្រួសារចាស់ជរា ងាយរងគ្រោះចំនួន២១គ្រួសារ នៅក្នុងបរិវេណវត្តព្រះពុទ្ធថ្មបាំង ដោយមានវត្តមាន លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុងចូលរួម ។

ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការផ្តល់អំណោយសម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ឡូ , ទឹកផ្លែឈើ១កេស ទឹកត្រី៦ដប,, ឃីត(មុង ភួយ សារុង អាវយឺត) ១កញ្ចប់, កន្ទេល១, សម្ភារៈផ្ទះបាយមួយចំនួន ជែល១ដប អាវយឺត១០ ព្រមទាំងសម្ភារ និងថវិកាមួយចំនួនទៀត ៕

ដោយឡែកគ្រួសារចាស់ជរាចំនួន២១គ្រួសារទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១កេស អាវយឺត២ ព្រមទាំងថវិកាចំនួន៨ម៉ឺន រៀលដូចៗគ្នាផងដែរ ។