• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសារមានជីវភាពខ្វះខាតប្រចាំថ្ងៃ នាថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងាអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង លោក ជួន ចាន់ឬទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងមានការនិមន្តចូលរួមពីព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត បានផ្តល់អំណោយមនុស្សធម៌របស់អនុសាខា ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១ គ្រួសារ មកពី ៥ សង្កាត់ ក្នុងក្រុងស្វាយរៀង ដែលពិធីនេះប្រារព្វធ្វើនៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។

អំណោយដែលបានផ្តល់ជូមរួមមាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ម៉ាស ២ ប្រអប់ សាប៊ូ ២ ដុំ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ថវិកា ៦០,០០០ រៀល ។ ក្នុងពិធីនោះដែរមានសប្បុរសជនចូលរួមតាមរយៈអនុសាខា -ព្រះគ្រូធម្មបាលវង្សា រឹក សាបូ ថវិកា ៤២០.២០០ រៀល  ព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត ថវិកា ២១០,០០០ រៀល លោកស្រី ប៉ុល ស៊ីវ៉ឿន ថវិកា ២១០,០០០ រៀល លោក កែន រិទ្ធី ថវិកា ៣០០,០០០ រៀល ។