• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ ខេត្តប៉ែលិនចុះសួរសុខទុក្ខគ្រួសារក្រីក្រខ្វះស្បៀង

នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ លោកឧកញ៉ា ឡោ ស៊ុនជាង  ប្រធានគណៈ កម្មាធិការអនុសាខា កក្រក ស្រុកសាលាក្រៅ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារក្រីក្រខ្វះស្បៀង ដែលស្ថិតនៅក្នុងបរិបទកូវីដ19 ចំនួន១៣ គ្រួសារមកពីភូមិចំនួន៣ គឺភូមិ ផ្សារព្រំ ,ផ្សារព្រំជើង និង អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលចែកជូនក្នុង មួយក្រុមគ្រួសារទទួលបាន ៖អង្ករ២៥គ.ក្រ និងទឹកស៊ីអ៊ីវ៣ដប។ ក្នុងឱកាសនេះ លោកឧកញ៉ា ប្រធាន អនុសាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តប៉ៃលិន លោកបានយកចិត្តទុកដាក់គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។   លោកឧកញ៉ាបានបន្តផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ដល់បងប្អូនឲ្យចងចាំ និង យល់ដឹងអំពីវិធានការ ការពារខ្លួនគឺ ៣ ការពារ ៣ កុំ និងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការឆ្លងចូលក្នុងសហគមន៍របស់បងប្អូន។